• LOL ពិតជាងាយរៀនលេងជា Dota 2 ?

     

    បើគិតនិយាយអោយចំទៅ វាពិតជាងាយក្នុងការរៀនលេងជាង Dota 2 មែន ទាំង ការរៀនលេងលើ តួអង្គ ការស្វែងយល់ពីហ្គេម និង សិល្បិ៍នីមួយៗរបស់ Hero វាពិតជាងាយអោយយើងឆាប់ចេះ ហើយផ្តោតអោយបាន ស្ទាត់ជំនាញយ៉ាងល្អផងដែរ ណាមួយវាមិនសូវជាស្មុគស្មាញខ្លាំងដូចទៅនឹង Dota 2។ និយាយរួមសម្រាប់ប្រិយមិត្តដែលមិនទាន់ចេះលេង MOBA ហ្គេមទាល់តែសោះ ប្រសិនបើចាប់ផ្តើម កាន់យក LOL មុនគឺវាងាយស្រួលជាង និង មិនធ្វើអោយធុញទ្រាន់ផងដែរ ព្រោះវាងាយអោយអ្នកឆាប់ចាប់បាន គោលដៅ និង ចំនុចនីមួយៗ ប៉ុន្តែបើអ្នកក្កាប់យកឪកាស លេង Dota 2 តែម្តង ប្រសិនបើអត់មានអ្នកចាំអង្គុយប្រាប់ មុនដំបូង ឬ មិនសូវបានយល់ពីវាច្រើន គឺអាចនិងធុញទ្រាន់ ទាំង ផែនទី ទាំង Gameplay របស់វាពិតជាស្មុគស្មាញបន្តិចហើយ សូម្បីតែការចាប់ផ្តើមក៏មិនងាយស្រួលប៉ុន្មានដែរ ហើយ តួអង្គនីមួយៗ គឺវាមានការលេង ខុសៗគ្នា ជាពិសេសនោះគឺការប្រើប្រាស់ សិល្បិ៍ផ្ទាល់តែម្តង។

     

    អ្វីដែលកាន់តែធ្វើអោយ LOL ងាយស្រួលលេងជាង Dota 2 ទៀតនោះគឺ fps និង តម្រូវការអ៊ីនធើណែតតែម្តង វាមិនសូវជាត្រូវការ ខ្ពស់ដូច Dota 2 បានទេគឺទាបបំផុត មិនដល់ 1Mbps ផង ប៉ុន្តែ 2mbps ទើបជាស្តង់ដាររបស់វា អោយកាន់តែល្អ ចំពោះ Dota 2 អាចចាប់ពី 2.50 ទៅកាន់ 3mbps ទើបអាចលេងបានដោយរលូន។ និយាយអោយចប់ សរុបយកតែម្តងគឺថា LOL ងាយលេងជា Dota 2 ឆ្ងាយ ចំនុចសំខាន់បំផុតគឺការ Combo សិល្បិ៍ និង iTems ក្នុង Dota 2 វាពិបាកជាង ប្រសិនបើមិនបានអនុវត្តន៍ និង ស្វែងយល់វាអោយបានច្រើនទេ អាចនាំអោយអ្នកពិបាក និង ឆាប់ធុញទ្រាន់ជាមួយវា ព្រោះលេងវាមិនទៅមុខ។

     

    យ៉ាងណាមិញនេះគ្រាន់តែជាការសនិដ្ឋានរបស់ខ្ញុំតាមការអនុវត្តន៍ជាក់ស្តែង រួមទាំងការស្រាវជ្រាវលើ អ៊ីនធើណែតបន្ថែម រួមទាំងការពិភាក្សារជាមួយនឹង អ្នកលេងហ្គេមនីមួយៗ ទាំងពីរនេះផងដែរ ជាពិសេសគឺ Reddit កន្លែងពិភាក្សារផ្ទាល់ អ្នកលេងហ្គេមទាំងពីរនេះ ភាគច្រើនគឺសនិដ្ឋាន ដូច្នេះមែន ប្រសិនបើមានកំហុសឆ្គងណាមួយសូមអធ្យាស្រ័យជាមុនផងដែរ។

    • ដោយ: Noobie GMK
    • 1:01 pm, April 7, 2017
    • ប្រភព: Noobie-GMK
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ