• ទស្សនាការប្រកួត Dota 2 តំបន់អាស៊ី ពីក្រុម IQ តំណាងអោយកម្ពុជា ម៉ោង ២ រសៀលនេះ

     

    នេះជាព្រឹត្តិការណ៍ Dota 2 មានឈ្មោះថា Manila Master ក្នុងការប្រកួត Dota 2 តំបន់អាស៊ី វាក៏ជាព្រឹត្តិការណ៍ដ៏ធំមួយដែល ដោយ ៤ ក្រុមចុងក្រោយតែម្តង ប្រសិនបើ ការប្រកួតនេះ IQ ទទួលបានជោគជ័យ ហើយ បញ្ចប់មួយជុំផ្តាច់ព្រ័តបន្ថែមទៀត IQ នឹងត្រូវឡើងទៅកាន់ វគ្គ ដែលជម្រុះជាមួយក្រុមខ្លាំងក្នុងអាស៊ីហើយ គឺនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង ដែលប្រាក់រង្វាន់សរុបប្រមាណជា ២៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិច ក្នុងនោះផងដែរ ការប្រកួតនេះ មានការអញ្ជើញក្រុមខ្លាំងរួចជាស្រេចដោយ មានដូចជា EG, OG, Newbee, Team Secret, IG និង NP ជាដើម ក្នុងនោះ គឺរង់ចាំ ៥ ក្រុមផ្សេងទៀត ជម្រុះមកពីខាងក្រោម។ កុំភ្លេចណា រង់ចាំទស្សនា ម៉ោង ២ រសៀលថ្ងៃនេះ នៅទំព័រ Facebook Dota 2 Cambodia តែម្តង។

     

    • ដោយ: Noobie GMK
    • 12:35 pm, April 9, 2017
    • ប្រភព: Dota 2 Cambodia
    • ក្រុម: Dota 2

    បញ្ចេញមតិ