• ក្រុម Dota 2 IQ តំណាងអោយកម្ពុជា ឡើងដល់វគ្គជម្រុះ ១២ ក្រុមចុងក្រោយនៅអាស៊ីហើយ

    រូបភាពដោយ៖ Cross

     

    ពិតជាអស្ចារ្យខណៈពេលនេះ LOGO របស់ IQ ដែលតំណាងអោយ ក្រុមកម្ពុជារបស់យើង ក្នុងការចូលរួមការប្រកួតជម្រុះ នៃការប្រកួត Manila Masters ក្នុងអាស៊ីអាគ្នេយ៍ ឡើងដល់ ១២ ក្រុមចុងក្រោយហើយ លើគេហទំព័របង្ហាញ ពត៌មានការប្រកួតធំៗនោះគឺ Wiki teamliquid តែម្តង ហើយប្រឈមមុខប៉ះជាមួយនឹងក្រុមល្បីៗជាច្រើនផ្សេងៗទៀត ក្នុងតារាងនោះមានដូចជា Fnatic , WG ជាដើម ហើយក្រុមដែល IQ ត្រូវប៉ះបន្ថែមនៅថ្ងៃនេះគឺ WG តែម្តង។ មើល Bracket ខាងក្រោម៖

     

     

     

    ប្រសិនបើ IQ ឆ្លងកាត់វគ្គជម្រុះនេះផុតបាន នឹងមានឪកាសឡើងទៅប្រទេសម៉ាឡេស៊ី ដើម្បីបន្តការប្រកួត ជាមួយក្រុមខ្លាំងលើបណ្តាញពិភពលោក ដែល ត្រូវបានគេអញ្ជើញអោយចូលរួមដោយផ្ទាល់តែម្តង ប៉ុន្តែវាពិតជាមិនងាយស្រួលនោះទេ យ៉ាងណាមិញ យើងទាំងអស់គ្នា គួរតែមានមោទនភាពនឹងជ័យជំនះមួយនេះ ដែល IQ អាចធ្វើបាន រហូតដល់ ១២ ក្រុមជម្រុះចុងក្រោយ ក្នុង អាស៊ីនេះឯងពិតជា គួរអោយស្ញប់ស្ញែងមែនទែន។

     

    • ដោយ: Noobie GMK
    • 4:32 pm, April 10, 2017
    • ប្រភព: Dota 2 Cambodia
    • ក្រុម: Dota 2

    បញ្ចេញមតិ