• ត្រៀមៗ ជាមួយការបង្ហាញពី សិល្បិ៍របស់ Hero ថ្មី

     

    Hero ថ្មីនេះមានឈ្មោះថា Baptiste មើលតែរូបរាងក៏ដឹងថា ដូចទៅនឹង តួអង្គ បិសាចដែរ ហើយសិល្បិ៍របស់វាក៏មិនធម្មតាដែរ វាជាប្រភេទ Hero ដែលគូរអោយភ័យខ្លាចមួយផងដែរ​ ពេលដែលបង្ហាញខ្លួន ហើយនៅថ្ងៃនេះ Vainglory សម្រេចធ្វើការ បញ្ចេញសិល្បិ៍របស់ Hero ថ្មីជាផ្លូវការហើយ អ្នកពិតជាចង់ដឹងណាស់មែនទេ ថាតើ សិល្បិ៍របស់វានឹងបង្ហាញពីអ្វីខ្លះ ហើយមានសមត្ថភាពអាចធ្វើអ្វីបានខ្លះ តោះតាមដានជាមួយខ្ញុំទាំងអស់គ្នា៖

     

    head_bracket

    សិល្បិ៍របស់តួអង្គ

    bottom_bracket

    REAP (HEROIC PERK)

    សម្រាប់ Perk ក្នុងខ្លួនរបស់ Baptiste នឹងលួចយកបំណែក ព្រលឹង ហៅថា Soul តាមរយៈការប្រយុទ្ធ និង ទទួលបានការព្យាបាល សម្រាប់ បំណែកនៃព្រលឹងមួយផងដែរ។ ត្រូវចាំថាសម្រាប់ការលេងដោយ ខៃធម្មតា និង ការចុចលើសិល្បិ៍ណាមួយប្រើប្រាស់ វានឹងបង្កើតបំណែកព្រលឹងអោយអ្នក ហៅថា Soul គួរបញ្ជាក់ ផងដែរថាសម្រាប់ គ្រាប់ Soul ចំនួន ៤ វានឹងបង្កើននៅ កម្លាំង អោយរយៈពេល ៤ វិនាទី  ហើយតម្លើង Damage លើ ការខៃធម្មតា និង សិល្បិ៍័ផងដែរ នេះបើតាមខ្ញុំដឹងវាមិនខុសពី Hero SF លើ Dota 2 ឡើយប្រសិនបើអ្នកលេង Dota 2 ប្រហែលជាដឹងច្រើន។ មួយទៀតខណៈពេលដែល កម្លាំងវាកើនស្រាប់ Hero នេះគ្មានសមត្ថភាព ក្នុងការបង្កើត គ្រាប់ Soul ដួងព្រលឹងបន្ថែមទៀតឡើយ។

    BAD MOJO (A)

    សម្រាប់សិល្បិ៍នេះ សម្រាប់ទម្លាក់អោយចំគោលដៅដែលខ្លួនចង់បាន យើងហៅថាគប់វា ប្រសិនបើចំសត្រូវវានឹងផ្ទុះ ធ្វើអោយសត្រូវនោះ ទទួលរងនូវ Damage រួមទាំងភាពយឺតយាវបន្ថែមផងដែរ បានន័យថា សម្រាប់ ព្យាយាម រារាំងសត្រូវ ឬ កាកធ្វើស៊ីជាដើមផងដែរ។

    ORDAINED (B)

    សិល្បិ៍នេះសម្រាប់ Target លើសត្រូវតែម្តង ដោយបង្កើតជា Damage និង គុកមួយឃុំលើសត្រូវដែលអ្នកចង់បាន ប្រសិនបើភ្លាមៗនោះ សត្រូវមានការភ្ញាក់ផ្អើលព្យាយាមរត់ចេញគេនឹងត្រូវបាន Stun ជាប់នៅមួយកន្លែង និង រងនូវ Damage ជាមួយគ្នាផងដែរ។

    FEARSOME SHADE (ULTIMATE)

    សម្រាប់ Ultimate របស់វាវិញ និង បង្កើតបានជា ព្រលឹងជាច្រើន ហោះជុំវិញក្នុងការ ឈ្លានពានសត្រូវ ដើម្បីចះ Damage រយៈពេល ១ វិនាទីម្តង ជួួយក្នុងការតាមបំផ្លាញសត្រូវដែលនៅជុំវិញនោះ។
    ខាងលើនេះជាការបង្ហាញត្រួសៗដែលខ្ញុំបានស្វែងយល់ពីតួអង្គថ្មីទាំងអស់ យ៉ាងណាមិញ វាមិនទាន់ច្បាស់ប្រាកដថាត្រូវទាំងអស់នៃ 100% ឡើយ មានតែរង់ចាំនៅ Version 2.4 ចេញមកជាផ្លូវការ យើងនឹងធ្វើការសកល្បងតេស្តទាំងអស់គ្នា អោយជាក់ស្តែងនិង កាន់តែច្បាស់ កាន់តែយល់ តែម្តង ជាមួយនឹងវីដេអូបង្ហាញប្លែកៗ ផងដែរ។
    • ដោយ: Noobie GMK
    • 9:24 pm, April 12, 2017
    • ប្រភព: Noobie-GMK
    • ក្រុម: Vainglory

    បញ្ចេញមតិ