• សល់ប៉ុន្មានថ្ងៃទៀតការប្រកួត Dota 2 The Kiev Major រង្វាន់ ៣ លានដុល្លារមកដល់ហើយ

     

    ការបើកឆាកការប្រកួត Dota 2 វគ្គជម្រុះក្នុងអាស៊ីដែលជម្រុះ រាប់ពាន់ក្រុមបានមកដល់វគ្គ Group Stage ហើយ និង ជិតចូលដល់ Main Event ផ្ទាល់តែម្តង ជាមួយនឹងទឹកប្រាក់សរុបប្រមាណជា ៣ លានដុល្លារ គួរអោយសោកស្តាយ ដែលក្រុម IQ តំណាងអោយកម្ពុជាត្រូវធ្លាក់ ក្នុងវគ្គជម្រុះ ៨ ក្រុមចុងក្រោយ ហើយចូលក្នុង Lower Bracket ប៉ុន្តែយ៉ាងណាមិញយើងក៏មានមោទនភាពដែរ ដោយសារតែក្រុម IQ អាចមានទឹកដៃ ឡើងដល់វគ្គជម្រុះ ខ្ពស់ និង ធ្វើអោយជាប់ LOGO កម្ពុជាលើគេហទំព័រ កីឡាអេឡិចត្រូនិចល្បីៗផងដែរ ។ ខាងក្រោមនេះជាឈ្មោះក្រុមដែលត្រូវប្រកួតចាប់ពីថ្ងៃច័ន្ទអាទិត្យក្រោយនេះតទៅ ក្នុងការជម្រុះវគ្គ Group Stage តែម្តង

     

     

    ការប្រកួត Group Stage ធំៗ បូកជាមួយនឹង Main Event ផ្ទាល់នឹងត្រូវចាប់ផ្តើមពីថ្ងៃទី 24 ដល់ថ្ងៃទី 30 តែម្តង បើគិតទៅអាចនឹងចំណាយរយៈពេលប្រមាណជា ១ អាទិត្យដើម្បីបញ្ចប់ Event ចុងក្រោយដែលចូលរួមការប្រកួតលើឆាកផ្ទាល់ អមដោយការទស្សនា និង ស្រែកហោរពេញរោងមហោស្របតែម្តង សម្រាប់អ្នកផ្ទាល់ ក្រុមមួយណាដែលជាជម្រើសរបស់អ្នក ហើយគិតថាជាជើងឯកសម្រាប់ការប្រកួតនេះ?

     

    • ដោយ: Noobie GMK
    • 7:59 pm, April 19, 2017
    • ប្រភព:
    • ក្រុម: Dota 2

    បញ្ចេញមតិ