• Dell ដាក់លក់ Monitor កម្រិតបង្ហាញ 8K ក្នុងតម្លៃ 5 ពាន់ដុល្លារ

     

    4K មិនទាន់ចេញបានស្រួលបួលផង ស្រាប់តែសុខៗ Dell ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹង Monitor ថ្មីរបស់ខ្លួនគឺ មានកម្រិតបង្ហាញដល់ទៅ 8K ស្មើរនឹង 7680 X 4310 ក្នងកម្រិត 31.5 Penal គឺវាពិតជាច្បាស់ជាមួយនឹងគ្រាប់ភិចសែលរបស់វាមែនទែន សឹងតែបែកគ្រាប់ភ្នែករបស់អ្នកទស្សនាបាត់ទៅហើយ។ សម្រាប់ Monitor ថ្មីនេះវាមានឈ្មោះថា Ultrasharp HP3218K សម្រាប់តម្លៃរបស់វាវិញមិនអន់នោះទេ ជាមួយនឹង Monitor ជំនាន់ថ្មីរបស់ Dell ដែលកម្រិតបង្ហាញ 8K នេះគឺ 4,999$ បើគិតទៅខ្វះតែមួយដុល្លារទៀតប៉ុណ្ណោះ ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិចបាត់ទៅហើយ។ សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចចូលទៅកាន់ គេហទំព័រ Dell ផ្ទាល់បានតាមរយៈ តំណរនេះ

     

     

    • ដោយ: Noobie GMK
    • 1:12 pm, April 28, 2017
    • ប្រភព: Dell
    • ក្រុម: បច្ចេកវិទ្យា

    បញ្ចេញមតិ