• ស្វែងយល់ពីកម្មវិធី និង ហ្គេមម៉ូដ ថ្មីសម្រាប់ Vainglory

     

    ការប្រើប្រាស់ Glory ដើម្បីចាប់យក Hero

     

    អ្នកអាចចូលទៅកាន់ផ្សារ Vainglory ជារៀងរាល់ពេលដើម្បីធ្វើការ ជួល Hero ដើម្បីសាកល្បងលេងជាមួយនឹង ទេពកុសល្យថ្មីបានរយៈពេលប្រមាណជា ២៤ ម៉ោងឯណោះ ។

     

     

    លេង តួអង្គផ្សេងៗ ៥ Hero ខុសៗគ្នា

     

    តួអង្គដែលអ្នកលេង នឹងជួយអោយអ្នកទទួលបាន ទេពកុសល្យថ្មីនៃ តួអង្គទាំងនោះ មិនថាការលេងលើ BRAWL ឬ PVP ធម្មតាឡើយ ដើម្បីទទួលបាន Credit ។  ប្រសិនបើអ្នកលេងបានចំនួន 5 Hero អ្នកនឹងទទួលបាន ទេពកោសល្យសម្រាប់ Hero ទាំងប្រាំនោះច្បាស់លាស់ តែត្រូវចាំថា អ្នកមានពេលតែ ២៤ ម៉ោង ស្មើរនឹងមួយថ្ងៃប៉ុណ្ណោះ ដើម្បីលេងអោយគ្រប់ ៥ តួអង្គខុសៗគ្នា ដើម្បីទទួលបានការកំសាន្តមួយនេះ។

     

    ប្រអប់ Mystery Chest

     

    ជាធម្មតារាល់ពេលអ្នកបើកប្រអប់ Mystery Chest វាប្រហែលជាបញ្ចូលបន្ថែមទាំង ទេពកោសល្យ Hero នៅក្នុងនោះផងដែរ អមដោយ Hero និង Skin ក្នុងពេលតែមួយ ប្រសិនបើសំណាងអ្នកមានអាចទទួលបានវាបន្ថែមទៀត។

     

    អ្វីទៅជា ទេពកោសល្យ?

     

    ប្រាកដហើយប្រហែលជាមានប្រិយមិត្តជាច្រើន កំពុងតែងងឿនឆ្ងល់ថាវាជាអ្វីអោយពិតប្រាកដ វាគឹជា System ដំណើរការថ្មីមួយដែលនឹងមកដល់ឆាប់ៗនេះសម្រាប់ Vainglory ដែលបញ្ចូលជាមួយ ម៉ូដថ្មីហៅថា BRAWL ស្រដៀងទៅនឹង Blitz ឬ Battle Royal ជាដើម។ ទស្សនា វីដេអូទេពកោសល្យ Hero ខ្លះៗទាក់ទងទៅនឹង Hero Ardan ខាងក្រោមនេះ គួរបញ្ជាក់ផងដែរថា Hero នីមួយៗសុទ្ធតែមានជំនាញខុសៗគ្នា

     

     

     

     

    • ដោយ: Noobie GMK
    • 10:41 am, May 3, 2017
    • ប្រភព: Vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ