• Impunity មានការសោកស្តាយខ្លាំង ក្រោយចាញ់ Elite 8 ម្សិលមិញ

     

    ក្នុងការប្រកួត Vainglory 8 វគ្គផ្តាច់ព្រ័តម្សិលមិញនេះ រវាង Impunity ប៉ះជាមួយនឹង Elite 8 គឺអ្វីដែលស្មានមិនដល់ Impunity ចាញ់ក្រោមដៃ Elite 8 ក្រោមពិន្ទុ ១ ទល់នឹង ៣ តែម្តង ក្នុងការលេងជាទម្រង់ Best of  5។ នេះជាការប្រកួត Vainglory 8 ដ៏ធំ ក្នុងអាស៊ីអាគ្នេយ៍ ហើយក៏ទើបនឹងចាប់ផ្តើមជាលើកទីមួយដែរ ក្នុងនោះយើងឃើញថា ខាង Impunity គឺមានការសោកស្តាយខ្លាំង ព្រោះគ្រប់គ្នា សឹងតែភ្នាល់ទាំងអស់ ដាក់ទំនុកចិត្តលើ Impunity កន្លងមកដោយសង្កេតឃើញថា មិនងាយមានក្រុមណាអាចបំបាក់បានដោយងាយឡើយ ក្រៅពីក្រុមផ្សេងៗ លើអាស៊ីអាគ្នេយ៍សឹងតែមានឈ្មោះជាក្រុមលំដាប់កំពូលមួយទៅហើយ។

     

     

    យ៉ាងណាមិញការប្រកួតនេះ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយក្នុងនោះ Impunity ទទួលបាន លេខពីរ Eanix ទទួលបាន លេខបី និង Elite 8 ទើបជាជើងឯកទទួលបានលេខមួយ។  ជាមួយគ្នានោះដែរ មានការរិះគន់មួយចំនួនលើបណ្តាញ Social ផងដែរថា Impunity ជាក្រុមមួយដែលលេង មិនសូវយកចិត្តទុកដាក់ជាមួយដៃគូរប្រកួត ពោលអោយចំគឺលេងបែបមើលងាយ ចូលចិត្តធ្វើអោយខុសអ្វីដែលខ្លួនចង់បាន ជាពិសេសការផ្លាស់ប្តូរ iTems គឺមិនស្តង់ដារ ក៏ដូចជាទម្រង់ Gameplay ជាដើម។

     

    • ដោយ: Noobie GMK
    • 10:08 am, May 15, 2017
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ