• ស្វែងយល់ពីអាវក្រោះការពារ Atlas Pauldron

     

    ប្រហែលជាមានប្រិយមិត្តជាច្រើន យល់ពីវារួចមកហើយទាក់ទងនឹង អាវក្រោះ ការពារ មានរហ័សនាមថា Atlas Pauldron វាជាអាវក្រោះម្យ៉ាងក្នុង Vainglory ដែលអាចចុចប្រើប្រាស់បាន ខុសពី Metal Jacket ដែលអាចត្រឹមតែពាក់ប៉ុណ្ណោះ សម្រាប់ Atlas វាមានសមត្ថភាព ក្នុងការចុច ធ្វើអោយ ដៃគូរសត្រូវ ដែលប្រហារលើអ្នកលេងជា WP ដែលហៅថា Weapon ជាមួយនឹងល្បឿននៃការវាយប្រហារ លឿន ឬ ធម្មតា ធ្វើអោយ ធ្លាក់ល្បឿននៃការវាយប្រហារ ប្រសិនបើគេ មិនចេះ Block ឬ មើលមិនដឹងថាអ្នកកំពុងតែចុច Atlas នេះ ឬ ក៏ពាក់វាជាដើម។

     

    ភាគច្រើន iTems នេះវាត្រូវបានកត់សម្គាល់អោយដឹងថា Roam ត្រូវតែឆ្លាត ព្រោះ Roam ជា Tank មួយរួចដែលអោយគេ វាយតេស្តៗ ដោយសេរី ចឹងហើយប្រសិនបើ Roam ពាក់ Atlas បានគឺល្អបំផុតហើយ អាចរត់ទៅរកគូរសត្រូវអោយប៉ះធ្វើអោយ គូរសត្រូវធ្លាក់ល្បឿនៃការវាយប្រហារ ងាយអោយគ្នាយើងសម្រុកបានដោយងាយ ចំពោះ បញ្ហាមួយទៀតប្រសិនបើ Early វាច្បាស់លាស់ពេក ដូចជាប៉ះនឹង Saw ឬ តួអង្គណាដែលមានល្បឿនវាយប្រហារ ល្នឿនពីបាកទប់ទល់ យើងមិនអាចចាំអោយ Roam ពាក់បានឡើយ ដោយសារតែភាគច្រើននឹងគឺ Fountain Roam ជាអ្នកបញ្ចេញមុន មិនមានឪកាស​ទិញ Atlas បានទាន់ពេលវេលាឡើយ ដូច្នេះ គឺមានតែ Carry ឬ Jungle នោះទេយើងផ្ទាល់ជាអ្នកជំនួស ហើយក៏អាចនិយាយបានថា អាវុធការពារចាំបាច់ក៏ត្រូវតែមានដែរ។

     

    សរុបសេចក្តីមក Atlas ជា iTem ម្យ៉ាងសម្រាប់ការពារ ជាមួយតួអង្គណាដែលប្រើប្រាស់ Weapon ជាមួយនឹងល្បឿននៃការវាយប្រហារ វាមិនត្រឹមតែអាចជួយទប់ទល់អោយយើងតាន់ជាងមុនទេ ថែមទាំងអាចចុចប្រើប្រាស់បាន ដើម្បីទម្លាក់ល្បឿននៃការវាយប្រហាររបស់ សត្រូវដៃគូរម្ខាងទៀតបានផងដែរ។ អរគុណសម្រាប់ការស្វែងយល់ពីខ្ញុំបាន ប្រសិនបើមានសំណូមពរ ឬ ចង់ដឹងអ្វីបន្ថែមអាចធ្វើការ Comment ខាងក្រោមនេះបាន

     

    • ដោយ: Noobie GMK
    • 11:09 am, May 15, 2017
    • ប្រភព: NoobieGMK
    • ក្រុម: iTems

    បញ្ចេញមតិ