• ស្វែងយល់ពី Talents វិជ្ជាពិសេសថ្មីសម្រាប់តួអង្គនីមួយៗ

     

    Talents គឺជាមុខងារថ្មីមួយសម្រាប់ដាក់អោយលេងជាផ្លូវការ នៅលើតួអង្គនីមួយៗ អាចអោយអ្នកយកទៅកំសាន្តលើ Mode ហ្គេមលក្ខណៈរីករាយផ្សេងៗបានដូចជា Battle Royale និង Blitz ជាដើម ប៉ុន្តែកុំយល់ច្រលំអោយសោះវាមិនអាចអោយអ្នកយកទៅលេងលើ Rank ឬ Casual បានឡើយ។ Talents ត្រូវបានបែកចែកជាបី ដោយ សម្រាប់ល្បឿន សម្រាប់ បីតង់ដល់សិល្បិ៍ និងមួយទៀតនៅកណ្តាលធ្វើអោយសិល្បិ៍ខ្លាំងជាងមុន ពេលដែលលោកអ្នកចូលដល់ក្នុងហ្គេមវានិងអោយលោកអ្នកធ្វើការរើស។ ទស្សនាវីដេអូខាងក្រោម

     

     

    តាមរយៈការស្វែងរក Talents លោកអ្នកអាចធ្វើការស្វែងរកវាបានក្នុងប្រអប់ដែលអ្នកអាចបំពេញ Quest ឬ ប្រអប់ Mystery Chest ជាដើម ក្នុងនោះផងដែរ អ្នកក៏អាចធ្វើការជាវវាបន្ថែម ក៏ដូចជា Upgrade ដើម្បីអោយកាន់តែមានសមត្ថភាពអស្ចារ្យជាងមុន ដោយប្រើប្រាស់ Glory ផងដែរ អាចនិយាយបានថា មកទល់ពេលនេះ មានមនុស្សជាច្រើន ដែលមានគណនីសល់ Glory ច្រើន មិនដឹងថាចាយអីផ្សេង ក្រៅពី ទិញ Hero បង្កើត Guild និង ក្រុមជាដើម វាក៏ល្មមដល់ពេលសម្រាប់ យកមកប្រើប្រាស់ជាមួយមុខងារ Talents នេះផងដែរ។ រីករាយជាមួយ វិជ្ជាពិសេសថ្មីសម្រាប់ Version ក្រោយ ដើម្បីអោយហ្គេមកាន់តែរីករាយជាងមុន។

     

     

    • ដោយ: Noobie GMK
    • 10:08 am, May 17, 2017
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ