• ហ្គេម រៀបចំគម្រោងការប្លន់ ឧក្រិដ្ឋកម្មធំៗ និង ចាប់ជម្រិត Pay Day 2 ដាក់អោយលេងដោយសេរីលើ Steam ហើយ

     

    សួស្តីអ្នកទាំងអស់គ្នា វិលមកជួបគ្នាសារជាថ្មី ជាមួយនឹង ហ្គេមដែលមានក្រាហ្វិចពិសេសៗ សម្រាប់កុំព្យូទ័រ ហើយកំពុងតែពេញនិយមលេងទូទៅ។ សម្រាប់ថ្ងៃនេះវិញ ខ្ញុំនឹងធ្វើការណែនាំ ហ្គេម PayDay 2 វិញម្តង ជាហ្គេមមួយប្រភេទ ដែលអាចអោយអ្នករៀបចំ គម្រោងការប្លន់ធនាគារ ផ្សារទំនើបផ្សេងៗ និង ចាប់ជម្រិតជាដើម។

     

     

    សម្រាប់ហ្គេមនេះ ខ្ញុំ ជឿជាក់ថា អ្នកដែលគាំទ្រ និង ធ្លាប់លេងហ្គេម​ ចោរលួចឡាន ប្រាកដជា ចាប់អារម្មណ៍ ជាមួយនឹង ហ្គេមមួយនេះ។ ចំពោះខ្ញុំផ្ទាល់ នៅពេលដែលខ្ញុំ ចាប់ផ្តើមលេងហ្គេម នេះដំបូង ខ្ញុំសង្កេតឃើញថា វាពិតជាមានលក្ខណៈពិសេស និង មានទម្រង់លេងដូចជា យើងកំពុងតែស្ថិតនៅក្នុង ស្ថានភាពហ្គេមនោះ ដោយមុនដំបូង យើងត្រូវស្វែងរក ទីតាំងណាមួយដើម្បីប្លន់ និង ដើរមើលអោយបាន សព្វគ្រប់ចំពោះ ទីតាំងដែលយើង ត្រូវប្លន់ ដើម្បីងាយស្រួល ក្នុងការរត់គេច ដូចជាការពារខ្លួន និង ដើម្បីជៀសផុត ពីប៉ូលីសនៅពេលដែល ប្លន់ បានសម្រេចផងដែរ។ ថ្ងៃនេះ នៅលើ Steam ហ្គេមនេះត្រូវបានធ្លាក់ខ្លួនដាក់អោយលេង ដោយឥតគិតថ្លៃហើយ លោកអ្នកអាចចូលទៅទាញយកតាមរយៈ តំណរខាងក្រោមនេះ

     

    តំណរសម្រាប់ធ្វើការទាញយក

     

    • ដោយ: Noobie GMK
    • 5:56 pm, June 9, 2017
    • ប្រភព: Vainglory
    • ក្រុម: PC ហ្គេម

    បញ្ចេញមតិ