• ចូលរួមទស្សនាការប្រកួត Dota 2 វគ្គជម្រុះ 8 ក្រុម ជុំទីមួយ នៅផ្សារទំនើបសុវណ្ណា ចុងសប្តាហ៍នេះ

     

    ទីបំផុតការប្រកួត Dota 2 ដែលមានការឧបត្ថមពីក្រុមហ៊ុន ភេសជ្ជៈ Mountain Dew មកដល់វគ្គ ៨ ក្រុមជម្រុះចុងក្រោយហើយ ដោយក្នុងនោះ គឺមានដូចជាក្រុម WTF, One Day, HSM, CA xD, Almighty , Glory 5, Five Dimensions, Great Seven។ ក្រុមដែលជម្រុះមកពីតាមតំបន់ក្នុងរាជធានីភ្នំពេញ តាមរយៈការសហការជាមួយនឹង ស្ថាប័នហ្គេម Online ផ្សេងៗក្នុងនោះមានដូចជា Alliant , Cyber City 8 ទាំងបីសាខាគឺ ទួលគោក សុវណ្ណា និង ផ្លូវរដ្ឋសភា , War Zone, Glory 5, Gold Cyber Arena, Empire Cyber Cafe នឹងត្រូវប្រកួតជម្រុះ សម្រាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័តបួនក្រុម នៅថ្ងៃទី ១៧ និង ១៨ ខាងមុខនេះ ទីតាំងផ្សារទំនើបសុវណ្ណាតែម្តង។

     

    No automatic alt text available.

     

    យ៉ាងណាមិញ សម្រាប់ក្រុមដែលចាញ់ក្នុងវគ្គជម្រុះជុំទីមួយនេះ នៅតែមានឪកាសដើម្បីទាញយក តំណែងឡើងទៅវគ្គផ្តាច់ព្រ័តបានទៀតផងដែរ តាមរយៈការប្រកួត វគ្គជម្រុះជុំទីពីរ ចំពោះពត៌មានផ្សេងៗដូចជា Main Event ដ៏ធំសម្រាប់ការប្រកួតផ្តាច់ព្រ័ត នឹង មកដល់នៅចុងឆ្នាំ ២០១៧ ខាងមុខឆាប់ៗនេះឯង។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះគឺឧបត្ថមផ្តាច់មុខដោយ Mountain Dew ប្រមាណជា ៥២ លានរៀលឯណោះ សរុបជាទឹកប្រាក់ដុល្លារគឺ ១ ម៉ឺន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិច។ កុំភ្លេចណា ចុងសប្តាហ៍នេះជួបគ្នានៅ ផ្សារទំនើបសុវណ្ណាុ!

     

    • ដោយ: Noobie GMK
    • 5:45 pm, June 11, 2017
    • ប្រភព: Mountain Dew
    • ក្រុម: ការប្រកួត

    បញ្ចេញមតិ