• ការប្រកួត Vainglory ៩០ ក្រុមវិលជុំលើកដំបូងនៅកម្ពុជា

     

    នេះគឺជាការប្រកួត Vainglory វិលជុំលើកដំបូង ដែលមានការចូលរួម ដោយស្ម័គ្រចិត្តប្រមាណជា 90 ក្រុម។ សម្រាប់ការប្រកួតនេះ គឺធំ និង ជាលក្ខណៈវៃវិលជុំចុះឡើងចុះឡើង ក្នុងការដណ្តើមពិន្ទុះ ដើម្បីជម្រុះចេញពី 90 នៅសល់ 60 សម្រាប់ជុំទីមួយ 60 សល់ 30 សម្រាប់ជុំទីបី ក្នុងការលេងជម្រុះរហូតសល់តែ ១៦ ក្រុមចុងក្រោយ ទើបចាប់ផ្តើមការប្រកួតធំតែម្តង។

     

    សូមបញ្ជាក់ថា ចាញ់ឬឈ្នះមិនមែនជាបញ្ហាសម្រាប់ការប្រកួតនេះឡើយ ក្នុងឪកាសដែលអ្នកចាញ់ អ្នកនឹងត្រូវធ្លាក់ ដើម្បីទៅប្រកួតជាមួយ នឹងអ្នកចាញ់ដូចគ្នាក្នុងការដណ្តើមពិន្ទុត្រឡប់មកវិញ ដើម្បីសរុបពិន្ទុ ក្នុងមួយជុំម្តង ក្រុមដែលមានពិន្ទុតិចជាងគេ នឹងត្រូវបានជម្រុះចេញតែម្តង។

     

    សម្រាប់កាលវិភាគការប្រកួតមួយនេះ គឺចាប់ផ្តើមពី Bracket A ទៅមុន ដោយបើកឆាកពីថ្ងៃទី 16/06/2017 តទៅ ក្នុងមួយថ្ងៃប្រកួត ៣ គូរ គឺ ម៉ោង ៩ ម៉ោង ១០ និង ម៉ោង ១១ យប់ រាល់គូរដែលត្រូវប្រកួតនឹងត្រូវបានបង្ហោះ តាមរយៈទំព័រ NoobieGMK ជារៀងរាល់ថ្ងៃ ក្នុង ចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង 3 រសៀល បន្តបន្ទាប់ រួមទាំងពត៌មានផ្សេងៗ ខាងក្រោមនេះជា Bracket ទាំងពីរ Bracket A និង Bracket B

    -Bracket A

     

    -Bracket B

     

    សម្រាប់រង្វាន់ការប្រកួតនេះ មិនទាន់ជាក់លាក់ ច្បាស់លាស់ឡើយ ដូច្នេះនេះហើយ ក្នុងឪកាសនេះផងដែរ សម្រាប់បណ្តាញ ប្រិយមិត្ត ឬ ស្ថាប័នផ្សេងៗ ដែលមានបំណងចង់សហការឧបត្ថមដល់ការប្រកួតនេះ អាចទំនាក់ទំនងមកខ្ញុំបាន តាមរយៈ Email: chinneangleangmeng@gmail.con ឬ លេខទូរស័ព្ទ 095 900 370 ឬ Line ID: noobiegmk។

     

    ក្នុងការឧបត្ថមរបស់អ្នក នឹងទទួលបានការផ្សព្វផ្សាយ ស្ថាប័ន ឬ បណ្តាញ ផលិតផលរបស់អ្នក តាមរយៈការផ្សាយបន្តផ្ទាល់ លើកញ្ចប់ Stream Facebook Page និង Youtube រាល់ការផ្សាយបន្តផ្ទាល់ការប្រកួតជាប្រចាំ និង ជារៀងរាល់ថ្ងៃផងដែរ ជាមួយនឹងការប្រកួត វិលជុំ ជម្រុះមួយនេះ។

    • ដោយ: Noobie GMK
    • 2:52 pm, June 15, 2017
    • ប្រភព: Noobie GMK
    • ក្រុម: ការប្រកួត

    បញ្ចេញមតិ