• IQ ត្រៀមខ្លួនធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីប្រកួតវគ្គជម្រុះផ្តាច់ព្រ័តនៃ ESL Cup ប្រសិនបើមានការជួយជ្រួមជ្រែងពីអ្នកទាំងអស់គ្នា

     

    យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ក្រុម IQ ជាក្រុមមួយដែលនាំមុខក្នុងការជួយអោយវិស័យកីឡា Dota 2 ទាក់ទងនឹងកីឡារអេឡិចត្រូនិចអោយកាន់តែរីកចម្រើន ហើយក៏ជាក្រុមមួយកំពុងតែឈរឈ្មោះក្នុងលំដាប់ក្រុមខ្លាំងលើអាស៊ីផងដែរ ជាមួយគ្នានោះដែរ ក្តីស្រមៃរបស់ពួកគាត់មិនមែនត្រឹមតែមួយតំបន់ឡើយ បូករួមទាំងក្តីស្រមៃរបស់អ្នកគាំទ្រទៀតនោះពិតជាចង់អោយពួកគាត់នេះ ឈរជើងលើឆាកអន្តរជាតិនាឪកាសខាងមុខផងដែរ ដើម្បីអោយ កម្ពុជា កាន់តែរីកសម្រើនជាមួយនឹងវិស័យមួយនេះ។ ខាងក្រោមនេះជាការបកស្រាយខ្លះៗ ទាក់ទងនឹងការទាមទារដើម្បីអោយប្រិយមិត្តទាំងអស់គ្នាជួយជ្រោមជ្រែងវិស័យកីឡាអេឡិចត្រនិចនៅកម្ពុជាកាន់តែរីកចម្រើន!

     

    ដំណឹងទាន់ហេតុការណ៏ !
    ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ E-Sport មិនទាន់ចាតតទុកថាជាកីឡាមួយដែលរីកចម្រើនក្នុង ប្រទេសកម្ពុជានោះទេ រួមទាំងមិនមានការគាំទ្រពីសំណាក់អាណាព្យាបាលមួយចំនួនធំផងដែរ។ ក្រុមរបស់យើងបានព្យាយាមពុះពារឧបស័គ្គជាច្រើនដើម្បី ចង់សំរេចនូវបំណងដែលពួកយើងស្រឡាញ់នោះគឺក្លាយជាក្រុមE-Sport ដ៏ខ្លាំងមួយដែលតំណាងអោយ ប្រទេសកម្ពុជា នឹង ឆ្ពោះទៅរក The International ។ ក៏ប៉ុន្តែក្ដីស្រមៃមួយនេះ គឺពិតជាគ្រោះថ្នាក់ និង ត្រូវចំនណាយលុយច្រើនមែនទែនដើម្បី ធ្វើអោយវាកើតឡើង ។ ហើយពួកយើងក៏មិនមានជំនួយច្រើន ណាស់ណាទេមកដល់ពេលនេះ។

    ពួកយើងសរសេរអត្ថបទនេះឡើង ដើម្បីស្វែងរកជំនួយពីអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រពួកយើង នឹង ចង់ឃើញពួកយើងធ្វើដំណើរទៅលើឆាក The International ។ ថ្មីៗនេះពួកយើងបានចូលរួមការប្រកួត ជម្រុសវគ្គផ្ដាច់ព្រាត់ នៃការប្រកួត ESL Cup នៅក្នុងប្រទេស India, ប៉ុន្តែ អ្នកឧបត្ថមរបស់យើងគឺមិន ទាន់គ្រប់គ្រាន់នៅឡើយទេ បើគិតទៅលើ ការចំណាយលើ សំបុត្រ យន្ដហោះ , Visa , ការស្នាក់នៅ និង ការ ហូបចុក គឺត្រូវការចំណាយច្រើន ។ ហើយពួកយើងពិតជាចង់យកទង់ជាតិ ប្រទេសកម្ពុជា គ្រវីលើឆាក The International ខ្លាំងណាស់ ។

    ពួកយើងពិតជាត្រូវការ ការបរិច្ចាកដ៏ពិតប្រាកដ់ ដើម្បីសម្រេចនៅក្ដីបំណងមួយនេះ ពួកយើងមានពេល ចុងសប្ដានេះដើម្បីបើកអោយអ្នកទាំងអស់គ្នាធ្វើការ បរិច្ចាក ទោះតិចក្ដីច្រើនក្ដី ពួកយើងនឹងទទួលយក ទាំងសប្បាយរីករាយ ។ ទោះបីការបរិច្ចាកមិនគ្រប់យ៉ាងណាក៏ដោយពួកយើងនឹងខំប្រឹងធ្វើអោយ ការ ប្រកួតមួយនេះកើតឡើង ។ ពួកយើងសង្ឈឹមថានឹងធ្វើអោយក្ដីស្រមៃមួយនេះក្លាយជាកាពិតដោយទទួល បានការជួយពីអ្នកទាំងអស់គ្នា ៕ បើសិនជាពួកយើងមិនបានទទួលការជួយជ្រុំជ្រែងពីសំណាក់ Fan ទាំងអស់គ្នាទេ សម្រាប Tournament ESL India មួយនេះគឺពួកយើងត្រូវបោះបង់ឪកាសមួយនេះចោលហើយ 🙁 !

    របៀបនៃការ បរិច្ចាក
    – ដោយសេវា វេលុយផ្សេងៗ Wing, True Money, E-Money
    – ដោយផ្ទាល់ Cyber Arena Sovannah Branch

    សម្រាប់ពត៌មានបន្ថែម ជួបគ្នាយប់នេះវេលាម៉ោង ៦:៣០ យប់នេះ អំពីការសំភាសផ្ទាល់ជាមួយក្រុម Intelligence Quotient – Dota 2 នៅលើ FaceBook Page Dota2Cambodia ! 

    -Source : Manager Team IQ (steve dysamil luon)
    -Translate : Dr.D
    -Reach

     

     

    • ដោយ: Noobie GMK
    • 7:12 pm, June 16, 2017
    • ប្រភព: Dota 2 Cambodia
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ