• ស្វែងយល់ពី វិរៈនារី Grace តួអង្គថ្មីដែលត្រៀមបង្ហាញខ្លួនលើ Vainglory យប់នេះ

     

    Grace ជាតួអង្គវិរៈនារីមួយដែលត្រៀមបង្ហាញខ្លួនក្នុង Vainglory ក្នុងពេលឆាប់ៗនេះ ពោលគឺវានឹងដាក់បង្ហាញខ្លួនអោយទិញលេងជាផ្លូវការ នៅរាត្រី ម៉ោង ១០ យប់ ថ្ងៃទី ២១ នាពេលខាងមុខឆាប់ៗនេះហើយ។  នៅថ្ងៃនេះ ខ្ញុំនឹងលើកយកត្រួសៗទាក់ទងនឹង វិរៈនារី Grace ជាពិសេសនោះគឺ សិល្បិ៍នៃការប្រើប្រាស់ និង លេងលើវាផ្ទាល់តែម្តង វាអាចនឹងផ្តល់ភាពងាយស្រួលដល់ប្រិយមិត្តទាំងអស់គ្នា មុននឹងចាប់ផ្តើមលេងវាក្រោយពេល Update 2.6 រួចរាល់ជាផ្លូវការតែម្តង។ មុននឹងចាប់ផ្តើមសូមទស្សនាវីដេអូខាងក្រោមសិន

     

     

    head_bracket

    សិល្បិ៍របស់ Grace

    bottom_bracket

     

     Retribution គឺជា សិល្បិ៍ Perk ដែលមានពីកំណើតរបស់វាក្នុង ហ្គេមមួយនេះ តាមរយៈ ការបញ្ចូលដោយ Basic Attack យើងហៅថាការខៃធម្មតា វានឹងបន្ថែមអោយ Weapon Damage រួមទាំងធ្វើអោយសត្រូវយឺតក្បែរខ្លួនរបស់ វិរៈនារី Grace ផងដែរ។ ប្រសិនបើ សត្រូវត្រូវបាន វាយដោយ ត្រូវដោយដំបងនោះបន្ថែមទៀត សិល្បិ៍នីមួយៗរបស់ Grace នឹងត្រូវបានទម្លាក់ Cooldown ឆាប់ៗរហ័សផងដែរ។

     

     Benediction គឺជាសិល្បិ៍ A ទិមួយដែលវានឹងរត់ទៅរកសត្រូវដើមម្បីឃុំអោយជាំតែម្តង ជាមួយនឹងកម្លាំង Attack បន្ថែម វានឹងជួយបង្កើន Shield អោយមិត្តរួមក្រុមរបស់យើង ដែលនាងរត់ទៅរក ខណៈពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាជាមួយសត្រូវ ដើម្បីអោយ Grace ទៅរងជំនួស ហើយសម្រាប់ Shield នោះវានឹងទម្លាក់ខណៈពេលដែល Damage កើនឡើងខ្លាំងឡើងៗជាលំដាប់ផងដែរ។ ជាមួយគ្នានោះដែរ តាមរយៈសិល្បិ៍នេះ Grace នឹងទម្លាក់ Damage រហូតតែម្តង រាល់ពេលដែល នាងប្រើប្រាស់វា វាត្រូវបានរងផលប៉ះពាល់ដោយ Shield ច្រើនឬតិចអាស្រ័យលើកម្លាំង Crystal ដែលនាងមាន។

     

     Holy Nava គឺជា សិល្បិ៍ B ទីពីរ ការចាក់លំពែងរបស់នាងចូលក្នុងដៃ ដើម្បីបំបិទសត្រូវអាចនិយាយបានថាធ្វើអោយសត្រូវ Stun នៅស្ងៀមរយៈពេលខ្លីមួយរំពេច ប្រសិនបើការវាយប្រហារនោះត្រូវទៅកាន់ សត្រូវយ៉ាងហោចណាស់ មួយ ហើយភ្លាមៗ នោះ Grace នឹងអាចប្រើប្រាស់សិល្បិ៍នេះបានធម្មតាវិញ grace នឹងបង្កើន Effect អវិជ្ជមានច្រើន ខណៈពេលដែលកំពុងតែប្រើប្រាស់សិល្បិ៍មួយនេះត្រូវចាំសម្រាប់អ្នកដែលលេងតួអង្គនេះ។

     

     Divine Intervention សិល្បិ៍ចុងក្រោយ ហៅថា Ultimate ភ្លាមៗខណៈពេលដែលនាងប្រើប្រាស់សិល្បិ៍នេះ នឹងធ្វើអោយនាងផ្ទាល់ រួមទាំង Target សមាជិករបស់នាង ពោរពេញដោយរនាំងការពារហៅថា Shield និង ចាប់ផ្តើមបញ្ចូលឈាមអោយបន្ថែមផងដែរ អាចនិយាយបានថាវាជាសិល្បិ៍ជំនួយអោយ សមាជិកភ្លាមៗខណៈពេលដែលជិតក្ស័យដោយសារការវាយប្រហារពីសត្រូវជាដើម។

     

    និយាយរួមតួអង្គនេះបើតាមការសង្កេតមើលទៅ គឺដើម្បីលេងជា Roam ហើយវាការពារលើ Crystal ច្រើន ប្រសិនបើក្រុមណាមើលទៅលេងបញ្ចូលគ្នាដោយ Crystal ច្រើន មានន័យថា តួអង្គនេះហើយ ជា Roam មួយដែលអាចបំបិទបានយ៉ាងងាយ ព្រោះសិល្បិ៍វានីមួយៗ ដែលការពារលើ Crystal Damage ច្រើនជាង Weapon យ៉ាងណាមិញយើងរង់ចាំមើលវាទាំងអស់គ្នាផងដែរ។ ប្រសិនបើមានចម្ងល់ផ្សេងៗប្រិយមិត្តក៏អាចធ្វើការ សួរតាមរយៈ Comment នៅខាងក្រោមនេះបានផងដែរ។

     

    • ដោយ: Noobie GMK
    • 7:22 pm, June 21, 2017
    • ប្រភព: Vainglory
    • ក្រុម: អំពី Hero

    បញ្ចេញមតិ