• ក្រុម IQ កំពុងតែណែនាំអោយអន្តរជាតិអោយស្គាល់ពីវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជាកាន់តែច្បាស់

     

    ថ្មីៗនេះ ក្រុម Dota 2 រហ័សនាមកាត់ IQ នៅកម្ពុជាកំពុងតែព្យាយាមជួយលើកមុខមាត់អោយកម្ពុជាតាមរយៈការព្យាយាមចូលរួមការប្រកួត DOTA 2 ធំៗនាៗនៅតាមផ្នែកធំៗ ឬ ប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ីផងដែរ ដូចជា ប្រទេស ម៉ាឡេស៊ី និង វៀតណាម ប្រទេសថៃជាដើម អ្វីដែលកាន់តែអស្ចារ្យនោះ ថ្មីៗនេះ ក្រុម IQ បានសម្រេចប្រកាសសូមជំនួយផ្ទាល់ចេញមុខដោយ អ្នកគ្រប់គ្រងលើក្រុម ក្នុងការស្វះស្វែងរកម្ចាស់ ឧបត្ថមក្នុងការ ជ្រោមជ្រែងអោយក្រុម IQ បានទៅចុះឈ្មោះចូលរួមការប្រកួត DOTA 2 ESL ក្នុងប្រទេស ឥណ្ឌាផងដែរ ដើម្បី ឈោងចាប់យកឪកាសក្នុងការប្រកួតតំណែងលើឆាកអន្តរជាតិជាដើម។

     

     

    រូបភាពខាងលើនេះ គឺជា អ្នកតំណាង គ្រប់គ្រងលើក្រុម IQ លោក Steve ក្នុងនោះផងដែរ ដើម្បីតំណាងអោយក្រុមទាំងមូល លោក Steve Dysamil Luon សូមថ្លែងអំណរគុណដល់ អ្នកគាំទ្រ និង តាមដាន ក្រុម IQ ទាំងអស់ មិនថាក្នុងប្រទេសនិងក្រៅប្រទេសឡើយ ដែលតែងតែតាមដាន ក្នុងការជួយជ្រោមជ្រែងក្រុម IQ ជារៀងរហួត ពួកយើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ខ្លួន។

    -INTELLIGENCE QUOTIENT

    • ដោយ: Noobie GMK
    • 11:29 am, June 29, 2017
    • ប្រភព: gamegeek
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ