• ជ័យជំនះដ៏ធំរបស់ IQ សម្រាប់កម្ពុជា ក្នុងការចាប់យកតំណែងជើងឯកការប្រកួត ESL India Premiership 20

     

    អ្វីដែលនឹកស្មានមិនដល់ និង មិនដែលគិតថា កម្ពុជាអាចធ្វើបានពេលនេះ IQ អាចធ្វើបានហើយ  តាមរយៈឈ្មោះក្រុមពេញហៅថា Intelligence Quotient ជាក្រុម Dota 2 មួយរូបដែលកំពុងតែឡើងទឹកដៃគួរអោយស្ញប់ស្ញែង និង កត់សម្គាល់ខ្លាំង ជាមួយនឹងការឈ្នះការប្រកួតផ្សេងៗ ក្នុងស្រុក ដែលមិនអាចមានក្រុមណាបំបាក់បានឡើយ ជាមួយគ្នានោះដែរ IQ កំពុងតែស្វាត់ស្វែងនិងព្យាយាម ចុះឈ្មោះការប្រកួតលើ Online ផ្សេងៗដើម្បីអោយទឹកដៃរបស់ខ្លួនកាន់តែរីកចម្រើន និង ទទួលបានបទពិសោធន៍ខ្ពស់ផងដែរ ហើយសង្ឈឹមថា នឹងអាចឈានជើងចូលទៅកាន់ការប្រកួត Ti8 ក្នុងឆ្នាំ 2018 ខាងមុខនេះលើឆាកអន្តរជាតិផងដែរ។

    ថ្វីៗនេះ IQ ទើបតែបញ្ចប់ការប្រកួត Dota 2 មួយគឺ ELS ជាផ្លូវការ ក្នុងប្រទេសឥណ្ឌាផងដែរ ហៅថា Indea Premiership មិនត្រឹមតែប៉ុណ្ណោះ IQ គឺជាជើងឯកនៃការប្រកួតមួយនេះផងដែរ ក្នុងការបំបាក់ក្រុម Entity Gaming ក្នុងលទ្ធផល ២ ទល់នឹង ០ ហើយនេះគឺជា ជ័យជំនះដ៏ល្អមួយសម្រាប់កម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន កោតសរសើរមិនដាច់ពីមាត់​ និង ជឿជាក់ថា IQ កំពុងតែជួយ អោយវិស័យកីឡាអេឡិចត្រនិចនៅកម្ពុជា កាន់តែរីកចម្រើនជាងមុនផងដែរ។

     

    • ដោយ: Noobie GMK
    • 6:46 pm, July 3, 2017
    • ប្រភព: ESL India
    • ក្រុម: Dota 2

    បញ្ចេញមតិ