• ត្រួសៗខ្លះៗអំពីក្រុម Impunity

     

    ហេតុអ្វីបានជាពួកគេ ផ្តោតលើ Vainglory ច្រើនជាងប្រភេទហ្គេមពពួក MOBA ផ្សេងៗ មិនថាលើកុំព្យូទ័រ ឬ ទូរស័ព្ទ? បើគិតទៅគឺពិតជាមានច្រើនមែនទែនលើលោកនេះ សម្រាប់ពួកហ្គេមវៃហ្គេម ហៅថា MOBAs នេះ ចំពោះប្រភេទហ្គេមធំៗវិញមានដូចជា Dota 2 , LOL ជាដើម យ៉ាងណាមិញហ្គេមទាំងនោះ តម្រូវការរបស់វា គឺត្រូវមានកុំព្យូទ័រ ដើម្បីអាចលេងបាន ខណៈពេលដែល Vainglory អាចលេងលើទូរស័ព្ទបាន និង ពិតជាងាយស្រួលក្នុងការលេងជាមួយនឹង វិជ្ជាជីវៈរបស់ពួកគេ ក្នុងការរីករាយជាមួយហ្គេមនេះ។
    យ៉ាងណាមិញសម្រាប់ Vainglory ជាធម្មតា គឺលេងជាទម្រង់ 3 ទល់នឹង 3 ដោយតម្រូវអោយ មានមនុស្សចំនួន ៣ នាក់ក្នុងមួយក្រុម ជាមួយគ្នានោះដែរ គឺវាពិតជាតូចជាហ្គេមផ្សេងៗ បើធ្វើការប្រៀបធៀបទៅនឹង Dota 2 រួមទាំង LOL ដែលតម្រូវការរបស់វាគឺត្រូវការមនុស្សដល់ទៅ ៥ នាក់ឯណោះ។

     

    ធ្វើយ៉ាងណាធ្វើពួកគេអាចចាប់ដៃលេងហ្គេមនេះជាមួយគ្នាបាន? ដំបូងឡើយពួកគេចាប់ផ្តើមលេងហ្គេមមួយនេះជាលក្ខណៈហៅថា Casual កំសាន្តអារម្មណ៍រៀងៗខ្លួនសិន មិនយូរប៉ុន្មានក្រោយមក ពួកគេចាប់ផ្តើមឡើងទឹកដៃ ជាមួយនឹងការណែនាំគ្នា ស្គាល់គ្នាទៅវិញទៅមកតាមរយៈហ្គេមមួយនេះ រួមទាំងការណែនាំគ្នាទៅវិញទៅមកដូចគ្នា ហើយនេះក៏ជាចំនុចមួយដែលអាចអោយពួកយើងចាប់ផ្តើមព្យាយាម កែប្រែពីក្រុមធម្មតា ទៅជាក្រុម ការប្រកួតហ្គេមនេះជាផ្លូវការផងដែរ។
    ទាក់ទងទៅនឹងការ វឹកហាត់រួមទាំងការសិក្សារ ជាធម្មតាពួកគេតែងតែធ្វើការ វឹកហាត់ ជាច្រើនរាល់ថ្ងៃសម្រាប់ការលេងជាមួយគ្នាលើ Online និង ការជួបជុំគ្នាជាលក្ខណៈ Offline ខាងក្រៅ ក្នុងមួយសប្តាហ៍ម្តង។

     

    • ដោយ: Noobie GMK
    • 12:04 pm, July 9, 2017
    • ប្រភព: Impunity
    • ក្រុម: ការប្រកួត

    បញ្ចេញមតិ