• ស្វែងយល់ពី iTems ថ្មីចំនួនពីរ ដែលនឹងបង្ហាញខ្លួនក្នុង Vainglory យប់នេះ

     

     

    ស្របពេលដែល Vainglory បញ្ចេញ កំណែទម្រង់ 2.8 នៅយប់នេះ ម៉ោង ១០ អាធ្រាតគឺជាពេលវេលាមួយដែល ផ្លាស់ប្តូររដូវកាលថ្មីផងដែរ ដោយរាល់រដូវកាល ក្រុមការងារតែងតែមានអ្វីៗថ្មីៗជាច្រើន ជានិច្ច សម្រាប់រដូវកាលនេះ គឺ Vainglory នឹងធ្វើការ បញ្ចេញ iTems ថ្មីចំនួនពី ដោយមួយគឺ SpellSword និង មួយទៀតគឺ Healing Flash សម្រាប់ជំនួសអោយ ដបឈាមដែលវាត្រូវបានលុបចោលមានតម្លៃ ២៥ Gold នោះ។ តោះយើងទៅស្វែងយល់ពី iTems ទាំងពីរនេះខាងក្រោមនេះ

     

     សម្រាប់ SpellSword គឺជា iTem ម្យ៉ាងដែល ផ្គុំចេញជា Weapon អម និង បន្ថែមកម្លាំងអោយ Energy ផងដែរ នោះគឺវានឹងមានកម្លាំង Weapon 90 ដែលតម្រូវការផ្គុំនោះគឺ Chronograph មួយ និង Six Sins ផងដែរ វានឹងតំណើរការបញ្ចូល Energy អោយអ្នកចំនួន ៣ រាល់ពេល Basic Attack ហៅថាការខៃធម្មតា ដោយ Cooldown របស់អាវុធនេះគឺ 35% និង 2.5 សម្រាប់ការបញ្ចូល Energy ក្នុងមួយវិនាទី រីឯ តម្លៃរបស់វា គឺ 2600 Gold ប្រសិនបើអ្នកលក់បានត្រឹមតែ 1300 Gold ប៉ុណ្ណោះ។

     

      ក្រឡែកមកមើល Healing Flask ម្តងវាពិតជាប្លែក និង ថ្មីបំផុត ដោយក្រុមការងារបានធ្វើការ លុប Halcyon Potions គឺជាដបដាក់ឈាមចេញ ជំនួសដោយ Healing Flask នេះវិញ រាល់ពេលដែលអ្នកកើតវានឹង បញ្ចូលអោយអ្នកដោយស្វ័យប្រវត្តិតែម្តង មិនបាច់ទិញទេ អាវុធនេះអាចអោយអ្នកធ្វើការ Block បានពី 115 ទៅ 500 Damage វាអាស្រ័យលើកម្រិត Level Hero របស់អ្នក ដោយ បញ្ចូលឈាមអោយអ្នកពី 30% និង Energy ក្នុងរយៈពេល ៥ វិនាទីបន្ទប់ ក្រោយរងគ្រោះ ហើយសម្រាប់ Cooldown ដំណើរការរបស់វា គឺ 120 វិនាទី។ ប្រសិនបើអ្នកលក់វាមិនទទួលបានអ្វីឡើយ តែបើទិញវាម្តងទៀត វាមានតម្លៃ 300​ Gold។

     

     

    • ដោយ: Noobie GMK
    • 5:50 pm, September 6, 2017
    • ប្រភព: vainglory
    • ក្រុម: iTems

    បញ្ចេញមតិ