• ភាពផ្លាស់ប្តូររបស់ iTems ចាស់ៗមួយចំនួន និង សត្វព្រៃ ក្នុង Vainglory Version ក្រោយ

   

  ឥឡូវនេះចូលប្រធានបទថ្មីជាមួយនឹងការផ្លាស់ប្តូរ កំណែទម្រង់លើ iTems ចាស់ៗម្តងដូចជា Book, Needle , Fountain ជាដើម សុទ្ធតែជាកំពូល iTems ពេញនិយមទាំងអស់ វាត្រូវបានកែប្រែក្នុង Version ក្រោយ 2.8 ហើយ ដូច្នេះលោកអ្នកគួរតែស្វែងយល់ពីការផ្លាស់ប្តូររបស់វាអោយហើយ មុននឹងចាប់ផ្តើមលេងវា ក្នុង Version ក្រោយតែម្តង៖

   

   Book of Eulogies ជាសៀវភៅមួយដែលពេញនិយមបំផុតសម្រាប់ Early ហ្គេមនីតួអង្គនីមួយៗ ដើម្បីអោយជំនួយក្នុងការ Farm និង ទទួលបាន ឈាមត្រឡប់មកវិញ ក្នុងនោះ វានឹងធ្វើការផ្លាស់ប្តូរសម្រាប់ Hero បាញ់ចម្ងាយដែលហៅថា Ranged ដោយបញ្ចូលឈាមត្រឹមតែ 20 ជំនួយ 30 ពីមុនទេ រី ឯ តួអង្គវាយដោយដៃ Melee ពី 40 ជំនួសអោយ 60 ចំពោះ Lifesteal 5% ។

   

   ចំពោះ ដាវ Barbed Needle វិញវាបានធ្វើការផ្លាស់ប្តូរដូចទៅនឹង សៀវភៅខាងលើដែរ វានឹងធ្វើការផ្លាស់ប្តូរសម្រាប់ Hero បាញ់ចម្ងាយដែលហៅថា Ranged ដោយបញ្ចូលឈាមត្រឹមតែ 20 ជំនួយ 30 ពីមុនទេ រី ឯ តួអង្គវាយដោយដៃ Melee ពី 40 ជំនួសអោយ 85។

   

  Treant Healing Camps ជាសត្វព្រៃវាយសម្លាប់ទទួលបានឈាមនោះវាបានធ្វើការផ្លាស់ប្តូរចំពោះ Elder Treant ដោយ Gold Bounty ឡើងពី 64 ទៅ 110 ចំពោះការវាយប្រហាររបស់វា ជា Basic Damage ធ្លាក់ពី 80 សល់ត្រឹម 70 បើនិយាយពីការចងជើងរបស់វាវិញ ធ្លាក់ពី 4.0 សល់ត្រឹម 2.5 វិនាទីវិញ។

   

   អាវុធបញ្ចូលឈាម គឺ Fountain of Renewal វិញវានឹងឡើង Cooldown ពី 60 ទៅ 75 វិនាទី ដោយមានរយៈពេលយូរជាងមុន ដូច្នេះវាត្រូវបានចុះខ្សោយឥទ្ធិពលជាងមុន ត្រូវបានការប្រុងប្រយ័ត្នអោយបានច្រើនជាងមុនបន្តិចសម្រាប់អ្នកលេង Roam។

   

  បើនិយាយពី Turret វិញថាត្រូវបានទម្លាក់ ឈាមពី 4000 សល់ត្រឹម 3000 ហើយ Bounty ដែលទទួលបានធ្លាក់ពី 300 សល់ត្រឹមតែ 200 ប៉ុណ្ណោះ។

   

  • ដោយ: Noobie GMK
  • 7:28 pm, September 6, 2017
  • ប្រភព: vainglory
  • ក្រុម: iTems

  បញ្ចេញមតិ