• រូបថតមួយសន្លឹករបស់ Kris Wu ផ្អើលអស់នារីៗ តែកុំច្រលំគាត់មិនមែនជា Gamer ទេ xD

     

    ក្នុងខួបគំរប់ 6 ឆ្នាំ នៃហ្គេម league of legends ពិតជាពិសេសដោយមានតារាចម្រៀង K-POP បែប Hip Hop ម្នាក់ មានឈ្មោះថា Kris Wu សញ្ញាតិ កាណាដា ប៉ុន្តែកើតក្នុងប្រទេសចិន ដោយបច្ចុប្បន្នវ័យរបស់គេ 26 ឆ្នាំហើយ។ យ៉ាងណាមិញ តាមរយៈ ព្រឹត្តិការណ៍ គំរប់ខួប 6 ឆ្នាំ នៃហ្គេម LOL គឺមានការចូលរួមពីតារាចម្រៀងមួយរូបនេះ ធ្វើអោយ មិត្តនារីៗជាច្រើនមានការចាប់អារម្មណ៍ ជាមួយនឹងវិស័យ ហ្គេមតែម្តង ដោយសម្គាល់អោយដឹងថា Gamer មិនអាក្រក់នោះទេ ហើយកាន់តែចាប់អារម្មណ៍លើអ្នកលេងហ្គេមមួយកម្រិតទៀតផង តែប្រហែលជាមានការយល់ច្រលំសម្រាប់ប្រិយមិត្តដែលមិនស្គាល់គាត់ តាមពិតគាត់គឺជាតារាចម្រៀងទេ មិនមែនជា អ្នកលេងហ្គេមឡើយ ដោយរូបភាពនេះ​គ្រាន់ជាការចូលរួមសម្តែងដើម្បីអបអរ គំរប់ខួប ៦ ឆ្នាំរបស់ហ្គេម LOL ប៉ុណ្ណោះ។ xD ទស្សនាវីដេអូខាងក្រោម៖

     

     

    • ដោយ: Noobie GMK
    • 10:25 pm, September 7, 2017
    • ប្រភព: imgrum
    • ក្រុម: LOL

    បញ្ចេញមតិ