• កំណែប្រែលើតួអង្គ Celeste ក្នុង Version 2.8

     

    មិនទាន់អស់ទេ សម្រាប់ Version នេះមានការផ្លាស់ប្តូរតួអង្គជាច្រើន ដោយក្នុងនោះ ក៏មានតួអង្គ Celeste ផងដែរ ជាវិរៈនារីមួយរួប ដែលល្បីល្បាញ ប៉ុន្តែគួរអោយសោកស្តាយសម្រាប់ Version ថ្មីនេះ វាត្រូវបាន Nerf ទម្លាក់អោយចុះខ្សោយ ច្រើនបន្តិចដោយក្នុងនោះមានការ ទម្លាក់លើសិល្បិ៍ Heliogenesis ដែល Damage របស់វា ធ្លាក់ពី 100-150-200-250-300 សល់ត្រឹមតែ 80-135-190-245-300 ចំពោះ Supernova damage ធ្លាក់ពី 150-200-250-300-350 សល់ត្រឹមតែ 130-185-240-295-350 យ៉ាងណាមិញការផ្លាស់ប្តូរនេះ សម្រាប់ ចុះខ្សោយលើ Damage សិល្បិ៍មួយនេះ ក្នុងអំឡុងពេលដែលលោកអ្នក Up មិនទាន់ពេញប៉ុណ្ណោះ ពេលដែល Up វាបានពេញ វានឹងមានអនុភាពនៅល្អដដែលដូចទៅនឹង Version មុនៗអញ្ចឹង។

     

    • ដោយ: Noobie GMK
    • 5:29 pm, September 10, 2017
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ