• តម្លៃរបស់ iPhone X អាចអោយអ្នកធ្វើការ Build កុំព្យូទ័រ Gaming ល្អមួយបាន

     

    Apple ទើបតែប្រកាសនូវ iPhone ជំនាន់ថ្មីរបស់ខ្លួនសម្រាប់ ចុងឆ្នាំ 2017 និង ដើមឆ្នាំ 2018 នោះគឺ iPhone 8 និង iPhone X ដោយតម្លៃរបស់វា ក្បែរ មួយពាន់ដុល្លារសហរដ្ឋអាមេរិចឯណោះ តម្រាំនាំចូលមកប្រទេសកម្ពុជាអាចនឹងឡើងដល់ ១៥០០ ដុល្លារសហរដ្ឋអាមេរិចបើតាមការស្មាន ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វាមិនគួរណាថ្លៃខ្ពស់ពេកឡើយសម្រាប់ការនាំចូល ដោយសារតែទីផ្សារនៅកម្ពុជារបស់យើង មានក្រុមហ៊ុននាំវាចូលប្រកួតប្រជេងគ្នាច្រើនដែរ។ ហើយថ្ងៃនេះ ក្រឡែកមកមើលការវិភាគនូវអត្ថបទមួយពី ទំព័រ PC Gamer វញម្តង ដោយបានបញ្ជាក់ថា តម្លៃរបស់ iPhone X អាចអោយអ្នកធ្វើការ Build កុំព្យូទ័រ Gaming ដែលមានសមត្ថភាពខ្ពស់មួយបានផងដែរ។

     

    បាទតម្លៃនេះវាពិតជាល្អវាគួរតែអាចទទួលយកបានសម្រាប់ iPhone X សម្រាប់អ្នកមានលទ្ធភាព និង ត្រូវការវា ដោយសារតែវាជាបច្ចេកវិទ្យាថ្មី ហើយសមនឹងសមត្ថភាពរបស់គេ ប៉ុន្តែអ្នកដែលមធ្យម និង ខំសន្សំលុយដើម្បីវានោះគួរតែចាំបន្តិចទៅ ឬ ពិចារណា លើរឿងផ្សេងៗដែលមានប្រយោជន៍ជាងនេះបាន ដូចជា ការពិចារណាលើកុព្យូទ័រ Gaming នេះវិញ ដែលខ្ញុំនឹងរៀបរាប់តម្លៃ រួមទាំង Specs របស់វាអោយតាមដានវិញម្តង ដោយសារតែកុំព្យូទ័រវាធ្វើការបានច្រើនជាងទូរស័ព្ទ។ សម្រាប់តម្លៃក្បែរ ១០០០ ដុល្លារលោកអ្នកអាចធ្វើការ Build កុំព្យូទ័របានដែលមានទំហំដូចខាងក្រោមនេះ៖

     

    CPU: Intel Core i5-7400 ($174)
    Motherboard: MSI B250 PC Mate ($80)
    Memory: Adata XPG Z1 8GB (2x4GB) DDR4-2666 ($70)
    Storage: Seagate FireCuda 1TB 3.5″ 7200RPM SSHD ($70)
    Graphics Card: MSI GeForce GTX 1080 8GB Duke 8G OC ($510)
    Case: Corsair Carbide 100R ($50)
    Power Supply: Rosewill Capstone 550W 80 Plus Gold ($40 after $15 MIR)

     

    របស់ទាំងអស់នេះ តម្លៃសរុបរបស់វាប្រមាណជា 994 ដុល្លារសហរដ្ឋអាមេរិច លោកអ្នកអាចធ្វើការបន្ថែមផ្សេងៗតាមចំណង់ចំណូលចិត្ត ប៉ុន្តែវាមិនទាន់បានគិតពីតម្លៃរបស់ Monitor និង ឧបករណ៍ផ្សេងៗឡើយ គិតថាល្មមធំអស់ ១៥០០ ដុល្លារគឺសាកសមបំផុតហើយ យ៉ាងណាមិញវាគ្រាន់តែជាអត្ថបទដែលវិភាគមួយដកស្រង់ចេញពី PCGamer ប៉ុណ្ណោះ លោកអ្នកអាចធ្វើការពិចារណាបាន ប៉ុន្តែតម្លៃនេះ ជាតម្លៃនៅស្រុកគេទេ សម្រាប់កម្ពុជាយើងខុសគ្នា ក៏មិនច្រើនណាស់ណាដែរ នាពេលបច្ចុប្បន្ននេះ គឺប្រហាក់ប្រហែលប៉ុណ្ណឹងដែរ។

     

    • ដោយ: Noobie GMK
    • 7:29 pm, September 13, 2017
    • ប្រភព: PCGamer
    • ក្រុម: Games

    បញ្ចេញមតិ