• អ្នកនឹងភ្ញាក់ផ្អើលក្រោយដឹងពីពត៌មានគ្រូបង្វឹកដែលនាំជ័យជំនះអោយក្រុម Impunity

     

    ក្នុងក្រុមនីមួយៗ សម្រាប់ការប្រកួត ជាផ្លូវការ និង មានមុខមាត់ក្រៅពីអ្នកចូលរួមលេង គឺមានគ្រូបង្វឹក និង អ្នកវិភាគបន្ថែមទៀត ដើម្បីអោយក្រុមរបស់ខ្លួនកាន់តែវិវឌ្ឈន៍និងដំណើរការទៅមុខបានកាន់តែល្អជាងមុន។ ក្រោយចប់ការប្រកួត ក្នុងអាស៊ីអាគ្នេយ៍ Impunity បានក្លាយជាក្រុមមួយដែលលើកមុខមាត់ខ្ពស់បំផុត សម្រាប់រដូវកាលថ្មីនេះ ហើយក៏ជាក្រុមដែលត្រៀម ឡើងទៅប្រកួតលើពិភពលោក ដែលដំណាងអោយអាស៊ីរបស់យើងផងដែរ តាមរយៈជ័យជំនះរបស់ពួកគេ។ អ្នកប្រហែលជាភ្ញាក់ផ្អើលបន្តិច ក្រោយដឹងពីពត៌មានខ្លះៗ ពី គ្រូបង្វឹករបស់ក្រុមដ៏ល្បី និង មានឥទ្ធពលមួយនេះ។

     

     

     

    ខណៈពេលដែលប៉ះនឹង Infamous នៅទឹកចុងក្រោយអ្វីដែលអស្ចារ្យបំផុតនោះគឺ Impunity អាចត្រឡប់មកវិញភ្លាមៗបានខណៈពេលដែលលេងក្នុងទម្រង់ Best of 5 ហើយពួកគេចាញ់ Infamous 2 ទល់នឹង ០ បាត់ទៅហើយ ខ្វះតែមួយទៀតប៉ុណ្ណោះ ពួកគេអាចត្រឡប់មកវិញបានភ្លាមៗ ជាមួួយនឹងការដណ្តើមយកពិន្ទុ ៣ ជាប់គ្នាផ្ទួនដើម្បីទទួលបានជ័យជំនះមួយនេះ ហើយវាក៏ជារឿងអាម៉ាស់មួយផងដែរ របស់ Infamous ព្រោះអាចអោយគេត្រឡប់វិញបានផ្ទួនៗបែបនេះ។

     

     

    ជារៀងរាល់ការប្រកួត អ្នកវិភាគលើ តួអង្គ និង ការ បញ្ជារលើ Draft ក៏ដូចជាការ Ban និង រើស Hero គឺ គ្រូបង្វឹកជាអ្នករើសអោយ ដោយ គ្រូបង្វឹករបស់ Impunity នោះគឺជាជនជាតិខ្មែរផ្ទាល់ គាត់មានឈ្មោះ Vengthong Te (ជាឈ្មោះពិត និង គណនី Facebook ផងដែរ)  IGN ក្នុងហ្គេម InFiniteRiDEr ។ នេះជាពត៌មានមួយដែលអ្នកប្រហែលជាភ្ញាក់ផ្អើលបន្តិច ព្រោះកន្លងមកអ្នកដឹងត្រឹមថា ក្នុងក្រុមនេះមានតែជនជាតិគេប៉ុណ្ណោះដែលចូលរួមលេង ប៉ុន្តែមាន មនុស្សពិសេសឈរនៅពីក្រោយ សម្រាប់ អោយក្រុមមួយនេះ ទទួលបានជ័យជំនះផងដែរ ពួកយើងរីករាយ ក្រោយដឹងថា គ្រូបង្វឹករបស់ក្រុមនេះគឺជាជនជាតិកម្ពុជាដូចយើង ហើយវាក៏ជាមោទនភាពមួយដែរ។  លោកអ្នកអាចតាមដានពត៌មានផ្សេងៗ តាមរយៈ ទំព័រ Facebook របស់ Impunity នៅខាងក្រោមនេះ៖

     

     

    • ដោយ: Noobie GMK
    • 8:10 pm, September 13, 2017
    • ប្រភព: Impunity
    • ក្រុម: ក្រុម Vainglory

    បញ្ចេញមតិ