• Version នេះ Krul ងើបមុខមកវិញហើយ

     

    ប្រិយមិត្តប្រហែលជាត្រូវបានចងចាំហើយថា តួអង្គនេះ ពេលដែលហ្គេមបញ្ចេញមកលើកដំបូងគឺវាត្រូវបានទទួលស្គាល់ច្រើនថាពិតជាខ្លាំង លើសពីការស្មានទុក ដោយសារតែមួយរយៈក្រោយចូលមកដល់ពាក់កណ្តាលឆ្នាំ ២០១៦ វាត្រូវបានកែប្រែ និង Nerf យ៉ាងខ្លាំង បំផុត ដោយមិនសូវជាមាន ប្រិយមិត្តណាជ្រើសរើសវាលេងឡើយ ជាពិសេសគឺបាត់មុខឈឹងក្នុង Rank និង ការប្រកួតធំៗដែលមានការផ្សាយបន្តផ្តាល់តែម្តង។ ក្នុងកំណែ Update 2.9 នេះគឺមានការផ្លាស់ប្តូរលើ Gameplay ច្រើនទាំង Object លើផែនទីផងដែរ ជាពិសេសគឺតួអង្គនេះ ផ្ទាល់ដោយវាមានការផ្លាស់ប្តូរច្រើនជាងគេ វាត្រូវបាន Buff ខ្លាំងជាងមុនច្រើន ហើយចាប់ផ្តើមលេចមុខលើការប្រកួតច្រើនផងដែរ។

     

    ចុងឆ្នាំ ២០១៧ នេះ តួអង្គនេះ ត្រូវបានងើបមុខឡើងមកបណ្តើរៗហើយ ដោយមានការគាំទ្រជាច្រើន មិនថា ក្នុងការប្រកួតឬលើ Rank ឡើយ នេះបើតាមការកត់សម្គាល់ពីខ្ញុំផ្ទាល់ ក្នុងការតាមដាន ការប្រកួតទូទៅទាំងការរៀបចំដោយខ្ញុំផ្ទាល់ផងដែរ។ ចុះអ្នកវិញ យល់យ៉ាងណាដែរ?

     

    • ដោយ: Noobie GMK
    • 3:58 pm, October 21, 2017
    • ប្រភព: NoobieGMK
    • ក្រុម: Vainglory

    បញ្ចេញមតិ