• កប់! ហ្គេម Online ចេញថ្មី ដូច PuBG ក្រហ្វិចឡូយ បាញ់គ្នាដណ្តើមពាន សម្រាប់ iOS

     

    ទើបនឹងបានប៉ុន្មានថ្ងៃនេះ ជាមួយនឹងហ្គេម Rules of Survival ចេញថ្មីសម្រាប់ iOS ទៅកាន់ប្រិយមិត្តដែលចូលចិត្តលេងហ្គេមបែប Battle Ground វាដូចបេះបិទទៅនឹងហ្គេម PuBG លើ កុំព្យូទ័រ តែនេះធ្វើឡើងសម្រាប់ iOS ដោយទើបនឹងដាក់អោយតេស្តសាកល្បងលើប្រព័ន្ធប្រតិបត្តិការ iOS ជាមួយនឹងលក្ខណៈពិសេសរបស់វាជាច្រើនទៀត ក្នុងនោះផងដែរខ្ញុំសង្កេតឃើញថាវាមានការវិវត្តិន៍ជាច្រើនដែលស្មានមិនដល់ទាល់តែសោះពិតជាឡូយមែនទែន។ ចងដឹងថា វាពិសេសបែបណានោះទស្សនាវីដេអូខាងក្រោមនេះ

     

    ហ្គេមនេះជាប្រភេទហ្គេមដែល ចូលក្នុង Server មានមនុស្សមិនក្រោម ៩០ នាក់ទេ ដោយបាញ់គ្នាដើម្បីយកពាន ហៅថា Chicken Dinner ដោយវាតម្រូវអោយយើងលោតពីយន្តហោះ និង ស្វែងរកអាវុធសម្ភារៈផ្សេងៗ ដើម្បី ពាក់ការពារ និង បាញ់សម្លាប់អ្នកដ៏ទៃ អ្នកដែលរស់បានយូរជាងគេ គឺជាអ្នកឈ្នះ អ្នកក៏អាចលេងជាលក្ខណៈពីរនាក់ដល់ ៤ នាក់ហៅថា Party បានផងដែរ វាពិតជាពិសេស ហ្គេមនេះ គឺចិនចេញមុនគេបន្ទាប់ពី PuBG ក្រោយមកទើបវាមាន Version ជា English នៅថ្ងៃនេះ ហៅថា Rules of Survival តែម្តង។

     

    ទាញយកទីនេះ សម្រាប់ IOS

     

    • ដោយ: Noobie GMK
    • 6:07 pm, November 17, 2017
    • ប្រភព: Rule of Survival
    • ក្រុម: Games

    បញ្ចេញមតិ