• វិធីសាស្រ្តក្នុងការកាត់បន្ថយ Lag ក្នុង ML ពេលប៉ះខ្មែរ

     

    វាមានចម្ងល់ជាច្រើនដែលបណ្តាលអោយការលេងជួបនឹងខ្មែរដូចគ្នា Lag រហូតដល់ដាច់ចេញពី Server ក៏មាន ក្នុងនោះ គេថាមិនមែនមកពី Server ទេមកពីការ Live ក្នុងហ្គេម ឯខ្លះទៀត គឺមកពី Server និយាយអោយចំទៅបញ្ហានេះ គឺមកពី Server ទាំងស្រុង យ៉ាងណាក្តី ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា ពីវិធីសាស្ត្រក្នុងការកាត់បន្ថយ Lag ប្រសិនបើអ្នកជួបបញ្ហានេះ អ្នកអាចធ្វើការជំនួសដោយផ្លា់សប្តូរ VPN សាកល្បង។ គឺមានន័យថា ផ្លាស់ប្តូរ Connection IP Internet របស់អ្នកទៅកាន់តំបន់ផ្សេងៗ ដែលមិនមែនស្ថិតក្នុង Server ប្រទេសខ្មែរទៀតឡើយ នេះគឺជាវិធីសាស្រ្តក្នុងការកាត់បន្ថយការ Lag ផ្ទាល់ដែលខ្ញុំបានសាកល្បងដោយជោគជ័យ!!!

     

     

    តំបូងអ្នកគ្រាន់តែទាញយកកម្មវិធី VPN នេះលើ App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ដោយវាមានកម្មវិធីជាច្រើនប៉ុន្តែមុខងារវាគឺដូចៗគ្នា ក្នុងនោះសម្រាប់ការណែនាំរបស់ខ្ញុំ សូមអោយប្រើប្រាស់កម្មវិធីមានឈ្មោះថា VPN Master ព្រោះវាងាយនឹងប្រើលើទូរស័ព្ទដៃផ្ទាល់។ អ្នកអាចសាកល្បងចូលហ្គេមសិនកុំទាន់បើក VPN អី ប្រសិនបើហ្គេមមានបញ្ហា Lag ពិបាកលេង សូមចាកចេញពី ហ្គេមសិនដោយសាកល្បងធ្វើការ Connect ទៅកាន់ VPN រួចត្រឡប់មកកាន់ហ្គេមវិញ វាប្រហែលនឹងល្អប្រសើរ ឬ សាកល្បងផ្លាស់ប្តូរទៅកាន់ប្រទេសផ្សេងៗជាដើម។ សូមអរគុណ ប្រសិនបើអ្នកមានវិធីសាស្រ្តផ្សេងៗ ចង់ចែករំលែកអាច ធ្វើការ Comment ខាងក្រោមនេះបាន!!!

     

     

     

     

    • ដោយ: Noobie GMK
    • 1:38 pm, November 18, 2017
    • ប្រភព: NoobieGMK
    • ក្រុម: ចំណេះដឹងផ្សេងៗ

    បញ្ចេញមតិ