• PUBG ពង្រឹងខ្លាំងលើបញ្ហាមានជនខិលខូចលេងហ្គេមនេះ

     

    អ្នកអភិវឌ្ឈន៍ PUBG ដែលហៅថា PlayerUnknown Battleground បានសម្រេចប្រកាសពត៌មានជាផ្លូវការជាមួយនឹងការចេញនូវបទបញ្ជារថ្មីសម្រាប់ អ្នក Cheater ដែលកំសាន្តជាមួយនឹងហ្គេមនេះនឹងត្រូវបាន ត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតជាប្រចាំម៉ោង តែម្តង ជាពិសេសក្នុង Match នីមួយៗ នឹងត្រូវបាន Replay ពិនិត្យឡើងវិញសម្រាប់ Cheater គឺរស់នៅមិនបានសុខឡើយ។ អ្វីដែលអ្នកមិនត្រូវធ្វើ ប្រសិនបើមិនចង់អោយគេធ្វើការ Ban អ្នក ព្រោះហ្គេមនេះ នឹងមិនមានការព្រមានឡើយ គឺនឹងធ្វើការ Ban យកតែម្តង។ ក្នុងនោះ សូមកុំប្រើប្រាស់កម្មវិធី ដែល Combat Key ដែលហៅថា ជា ការចងលើក្តារចុច គ្រាប់នីមួយៗ ដើម្បីអោយមានភាពងាយស្រួលក្នុងការលេងហ្គេមនេះ នោះគឺ មិនអនុញ្ញាតអោយប្រើប្រាស់ឡើយ ការ Cheat ទៅលើការ Zoom និងការ Cheat ទៅលើ Map ជាដើម។ ជាមួយគ្នានោះដែរ សម្រាប់ Streamer និងអ្នក Record សូមប្រើប្រាស់នូវកម្មវិធីដែលស្របច្បាប់អមដោយប្រភពច្បាស់លាស់ ជាវៀងអោយបាននូវប្រភព Unknown Source គឺមិនអនុញ្ញាតឡើយ អាចនឹងមានការចាប់ដោយអចេតនាប៉ះចំអ្នកនឹងត្រូវបាន Ban ចេញពីហ្គេមភ្លាមៗ យ៉ាងណាមិញ គឺពីតជាអរគុណដល់ហ្គេមមួយនេះខ្លាំងណាស់ ក្នុងការចាត់នូវវិធានការយ៉ាងតឹងរឹងបែបនេះ!!!

     

    • ដោយ: Noobie GMK
    • 11:55 am, November 27, 2017
    • ប្រភព: PUBG
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ