• ដឹងទេថា សមត្ថភាពស្មាតហ្វូន Razer មានកម្លាំងខ្លាំងជាងកំពូលស្មាតហ្វូនជាច្រើន

     

    នេះជាការប្រៀបធៀបពីកម្លាំងរបស់កំពូលស្មាតហ្វូននីមួយៗប្រចាំឆ្នាំ ២០១៧ ដែលក្នុងនោះមាន Google Pixel 2 XL, Samsung Note 8, iPhone X និង Razer Phone បើប្រៀបធៀបពីតម្លៃវិញ គឺឃើញថា Razer ជាកំពូលស្មាតហ្វូនដែលមានតម្លៃទាបជាង កំពូលស្មាតហ្វូនផ្សេងៗ ក្នុងចំណោមបួនស្មាតហ្វូននេះ ប៉ុន្តែសម្រាប់សម្ថភាពរបស់វា គឺអមដោយកម្លាំងខ្លាំងជាងស្មាតហ្វូនដទៃ ពោលគឺ ស្មាតហ្វូននេះ បង្ហាញខ្លួនមកសម្រាប់ អោយវាសាកសម្យទៅនឹងភាពស៊ីវីល័យនៃ ហ្គេមជំនាន់ក្រោយៗ លើ Mobile អាចលេងបានដោយរលូន ក្រាហ្វិចច្បាស់ល្អជាមួយនឹង អេក្រង់ 120Hz ពិតជាច្បាស់និង កម្លាំង Ram ដ៏ទៅ 8GB ឯណោះ ប៉ុន្តែកំពូលស្មាតហ្វូនផ្សេងៗ សុទ្ធសឹងតែមានកម្លាំងទាបជាងវាប៉ុណ្ណោះ យ៉ាងណាមិញ នេះគ្រាន់តែជាការប្រៀបធៀបពីកម្លាំងប៉ុណ្ណោះ សម្រាប់កំពូលស្មាតហ្វូនផ្សេងៗ ក៏វាមានមុខងារពិសេសៗរបស់វារៀងខ្លួនដូចគ្នា ដូចជា ស្កេនមុខ និង ប្រស៊ីភ្នែក 3D Touch ជាដើម។ល។ ចុះអ្នកវិញយល់យ៉ាងណា រវាងកំពូលស្មាតហ្វូនទាំងបួននេះ

    • ដោយ: Noobie GMK
    • 6:45 pm, November 30, 2017
    • ប្រភព: Facebook
    • ក្រុម: ព័ត៌មាន

    បញ្ចេញមតិ