• ៦​ ចំនុចសំខាន់ៗ ដែលអ្នកត្រូវដឹងពីកំណែ Update Vainglory ថ្មី

     

    តាមរយៈកំណែ Update ក្រោយៗខ្ញុំមិនអាចរៀបរាប់ជម្រាបជូនអ្នកទាំងអស់គ្នាបានក្បោះក្បាយឡើយតាមរយៈ អត្ថបទ ប៉ុន្តែខ្ញុំនឹងព្យាយាមពង្រឹកនូវសក្តានុពលនៃការផលិតវីដេអូបន្ថែមជាភាសាខ្មែរអោយបានក្បោះក្បាយ បន្ថែមទៀត ក្នុងអត្ថបទនេះផងដែរ មាន ៦ ចំនុចសំខាន់ៗ ដែលអ្នកត្រូវដឹងពីកំនែ Update Vainglory 2.11 ដែលជាកំណែទម្រង់សម្រាប់ចុងឆ្នាំ 2017 នេះផ្ទាល់ ដើម្បីអបអរដល់ ការប្រកួត Vainglory ទូទាំងពិភពលោកដែលនឹងចាប់ផ្តើមនាពេលប៉ុន្មានថ្ងៃនេះទៀតផងដែរ។

    1. តួអង្គថ្មី រហ័សនាម VARYA

    នេះជាតួអង្គក្នុងត្រកូល Storm ផ្ទាល់ជាមួយនឹងការ សម្លាប់លើសត្រូវរបស់នាង តាមរយៈ អាវុធឆក់របស់នាង ដែលមានជាតិអគ្គិសនីនៅក្នុងនោះផងដែរ លោកអ្នកអាចតាមដាន វីដេអូខាងក្រោមនេះ ចំពោះវីដេអូជាភាសាខ្មែរខ្ញុំនឹងផលិតនៅពេលក្រោយ

     

     

    2. សបុត្រសម្រាប់ចូលរួមលេង 5 Vs 5

     

    សម្រាប់ Golden Ticket ដើម្បីចូលរួមលេងមុខងារ 5 Vs 5 លោកអ្នកអាចស្វែងរកតាមរយៈការលេងទៅលើ Quest ផ្សេងៗ ដែលហ្គេមដាក់អោយ ក៏ដូចជា ការទិញវត្ថុផ្សេងៗ លើ ទីផ្សារ និង ការចូលរួមនូវព្រឹត្តិការណ៍ផ្សេងៗ សម្រាប់ Vainglory ផងដែរ។

     

    3. Game Mode ថ្មីហៅថា OnSlaught

    នេះគឺជាហ្គេមម៉ូត ដែលធ្វើការលេង ក្នុង Brawl បញ្ចប់យ៉ាងលឿន តាមរយៈការត្រៀមខ្លួននឹងរត់ទៅតាមគោលដៅដែលវា បញ្ចូលអោយយើងជួបគ្នា នឹងចាប់ផ្តើម Team fight តាម Round នីមួយៗ តែម្តង លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ

     

     

    4. Map ថ្មីជាប្រភេទ Winter សម្រាប់រដូវកាលថ្មីផងដែរ

     

     

    5. មាន Hero Skin ថ្មីចំនួនបី ក្នុងនោះមានដូចជា Skin សម្រាប់ Virya , Mall Santa សម្រាប់ Reim និង Championship សម្រាប់ Catherine ជាដើម។

     

    6. ការផ្លាស់ប្តូរលើ តួអង្គនីមួយៗ លើ កំណែ Update ថ្មី

    វាចាំបាច់បំផុតដែលលោកអ្នកត្រូវដឹងពីកំណែទម្រង់នីមួយៗ លើតួអង្គផ្សេងៗ ដើម្បីអោយលោកអ្នកងាយដឹងពី Stats តួអង្គផ្សេងៗផងដែរ ដើម្បីតាមដានពីការផ្លាស់ប្តូរនេះលោកអ្នកអាចតាមដានលើគេហទំព័របស់ Vainglory ផ្ទាល់បាន។

     

    • ដោយ: Noobie GMK
    • 1:59 pm, December 6, 2017
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ