• Fornite ហ្គេមដែលស្រដៀងទៅនឹង PUBG ហើយតម្រូវការទាប និង ឥតគិតថ្លៃ

     

    Fornite ជាហ្គេមបាញ់គ្នា លក្ខណៈ Survival ដូចទៅនឹង PUBG ដែល គ្រាន់តែហ្គេមនេះ មានកម្រិត ក្រហ្វិចដូចទៅនឹងតុក្កតា ប៉ុន្តែវាមានចំនុចជាច្រើនដែលប្រសើជាង PUBG អាចអោយអ្នកពិចារណាបាន ដោយសារតែតម្រូវការហ្គេមនេះ ត្រឹមតែ Ram 2 GB ក៏អាចលេងវាបានជាមួយនឹង ក្រាហ្វិចកាតធម្មតាដែរ ណាមួយ សម្រាប់ PUBG ត្រូវការ Ram ដល់ទៅ 6GB ឯណោះ ទើបអាចដំណើរការវាបានដោយរលូន។ សម្រាប់ Fornite វាខុសត្រង់ថា ហ្គេមនេះ សម្រាប់ផ្ទះ ទីកន្លែងស្នាក់នៅលោកអ្នកអាចបំផ្លាញបាន ហើយក៏អាចសង់បានវិញដូចគ្នា វាជាហ្គេមដែលឥតគិតថ្លៃអាចស្វែងរកសាកល្បងលើ Steam បានប្រសិនបើលោកអ្នកចាប់អារម្មណ៍។

     

     

    • ដោយ: Noobie GMK
    • 10:57 am, January 2, 2018
    • ប្រភព: Steam
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ