• នេះជាថ្ងៃ Update ដែលអាចតេស្ត 5v5 និង មុខងារថ្មីៗ

   

  ប្រហែលជាមានប្រិយមិត្តជាច្រើន ដែលកំពុងតែរង់ចាំនូវការតេស្តសាកល្បងមុខងារ 5v5 ក្នុង Vainglory តាមរយៈ Golden Ticket នេះឯង ដូច្នេះហើយ នៅថ្ងៃនេះ Vainglory បានធ្វើការបង្ហើបនូវថ្ងៃដែលបញ្ចេញ Vainglory 5v5 Beta ហើយក្នុង Version 2.12 ជា Beta ដែលគ្រោងនឹងបញ្ចេញនៅចុងខែ មករានេះ។ និយាយរួមទៅ Vainglory ក៏មិនទាន់ច្បាស់ការបញ្ចេញនូវជាក់លាក់មួយសម្រាប់ Version នេះដែរអាចត្រឹមប្រាប់ថា ចន្លោះថ្ងៃទី 29 ដល់ 31 ខែមករាផ្ទាល់តែម្តង

   

   

  ប្រហែលជាអ្នកគិតថា Vainglory Stuck នៅត្រឹម Level 30 ហើយ អត់ទេ កំណែ Update ថ្មី Vain នឹងបន្ថែមនូវ Level ចំនួន 10 បន្ថែមទៀតសម្រាប់ គណនីថ្មីៗ ក្រោយៗ ដើម្បីអោយទទួលបាន រង្វាន់ផ្សេងៗជាច្រើន ទៀតដែលមានឪកាសសម្រាប់បើកយកបន្ថែមបាន ។ ក្នុងនោះផងដែរ សម្រាប់ការបន្ថែមពីក្រោយបន្តិច ដោយ Skin នឹងមានការផ្លាស់ប្តូរតម្លៃផងដែរ។

  • ដោយ: Noobie GMK
  • 9:50 am, January 9, 2018
  • ប្រភព: vainglory
  • ក្រុម: Vainglory

  បញ្ចេញមតិ