• PUBG តម្លៃ 16$

     

    នេះជា PUBG ដែលដាក់លក់ក្នុងតម្លៃ 16$ ពី គេហទំព័រ Gamesdeal ប៉ុន្តែមិនមែនជាការលក់ដូរពីក្រុមហ៊ុនផ្ទាល់ឡើយ វាជាប្រភេទ Cloud Activation ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាមានតម្លៃថោកជាងទីផ្សារ ពិតប្រាកដរបស់វាដែលមានតម្លៃដល់ទៅ 30$ តាមពិតទៅ តម្លៃ 16$ នេះហើយដែលឈ្មួញជាច្រើន ចាប់ផ្តើមយកវាមកលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃខ្ទង់ 20$ ជាងដូចអ្នកបានឃើញស្រាប់អញ្ជឹង។

     

    ប៉ុន្តែត្រូវចាំថាសម្រាប់ការ​ប្រើប្រាស់ Cloud Activation នេះវាមិនមានសុវត្ថិភាពដូចការទិញពី Steam ផ្ទាល់ឡើយ វានឹងតម្រូវអោយអ្នកផ្តល់ពត៌មាន គណនីរបស់អ្នកទៅកាន់ជនទីបី ហើយបើទោះបីជា គណនីរបស់អ្នក មិនត្រូវបានលួចក៏ដោយ ក៏គណនី Steam របស់អ្នកវាលែងមានសុវត្ថិភាពទៅហើយ លោកអ្នកអាចទិញបានប្រសិនបើគិតថា គណនីរបស់អ្នកទិញតែហ្គេមនេះមួយសម្រាប់លេង មិនមានហ្គេមច្រើនដែលសំខាន់ៗ ប៉ុន្តែសូម្បីតែ Steam ក៏មានការណែនាំអោយជៀសវាងពីការ ទិញប្រភេទហ្គេម Cloud Activation ដែរ ។ សម្រាប់បង​ប្អួនដែលមានបំណងចង់ទិញ អាចចុចខាងក្រោមនេះ

     

    ចុចទីនេះដើម្បីទិញ

     

    • ដោយ: Noobie GMK
    • 12:47 pm, January 22, 2018
    • ប្រភព: GameDeals
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ