• សឹងតែមិនជឿថា Rockstar នឹងបញ្ចេញ GTA VI (ជំនាន់ទី ៦)

   

  តាំងពីហ្គេមចោរលួចឡានរបស់ Rockstar ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង តាមរយៈ GTA V កាលពី ឆ្នាំ ២០១៣ កន្លងមក វាត្រូវបាន មនុស្សជាច្រើនរំពឹងអំពីការបញ្ចេញនូវ ហ្គេម GTA ជំនាន់ថ្មីមួយទៀត ដែលពិសេសជាងសព្វដងនោះគឺ GTA VI។ យ៉ាងណាមិញ ក៏មានប្រិយមិត្តជាច្រើន ដែលមានការច្បាស់ក្នុងចិត្តថា GTA V អាចនឹងជាជំនាន់ចុងក្រោយរបស់វា ដែលដាក់រហ័សនាមអោយថា GTA ONLINE តែម្តង។

   

  ថ្មីៗនេះ មានការឆ្លើយតបផ្ទាល់ពីក្រុមហ៊ុន Rockstar ទៅកាន់បណ្តាញប្រិយមិត្តដោយបានបញ្ជាក់ថា GTA VI ជំនាន់ថ្មីមួយទៀត វាកំពុងតែស្ថិតក្នុងការ អភិវឌ្ឍន៍ ហើយាំ ដូច្នេះយើងអាចច្បាស់ក្នុងចិត្តថា នេះប្រាកដជាមាន GTA 6 មួយទៀត ដែលនឹងត្រូវបាន ប្រកាសជាផ្លូវវការក្នុងពេលឆាប់ៗខាងមុខនេះ តែម្តង។ ក្នុងនោះ Rockstar នៅតែបន្តការអភិវឌ្ឍន៍ លើ GTA V បន្ថែមទៀតដើម្បីអោយមានការរីកចម្រើនកាន់តែខ្លាំងឡើងខ្លាំងឡើង។

   

  • ដោយ: Noobie GMK
  • 3:36 pm, January 24, 2018
  • ប្រភព: the8gaming
  • ក្រុម: ពត៌មានហ្គេម

  បញ្ចេញមតិ