• អ្វីដែលអ្នកត្រូវដឹងមុននឹង Vainglory Update 5v5

     

    អ្វីដែលគួរអោយសោកស្តាយ ​សម្រាប់យោបលខ្ញុំផ្ទាល់ Vainglory 5v5 Early Access នៅតែមិនទាន់បានបញ្ចេញទៀត មិនដូចទៅនឹងពាក្យថាប្រហាក់ប្រហែលចុងខែនេះ មកដល់ថ្ងៃនេះ ក្រុមការងារខាង SEMC  នៅតែមិនទាន់បញ្ចេញការបរិច្ឋេតច្បាស់លាស់នៅឡើយ ដោយប្រាប់ថាថ្ងៃបញ្ចេញមិនទាន់បាន Confirm អោយច្បាស់ការឡើយ។ ក្នុងនោះផងដែរ តាមរយៈ អត្ថបទនេះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអោយកាន់តែច្បាស់ថែមទៀត ពាក់ព័ន្ធទៅនឹង ការ Update Early Access មួយនេះ! មានសំណួរជាច្រើន សួរមកខ្ញុំថាតើក្រោយពេល  5v5 Update រួចរាល់ 3v3 នៅតែអាចលេងបានទៀតទេ? តាមពិតទៅក្រោយ 5v5 Update រួចរាល់ មុខងារ 3v3 នៅតែអាចលេងបានធម្មតា មិនបាត់បង់ទៅណាឡើយ ព្រោះវាជាដើមកំណើតនៃហ្គេមនេះ ហើយមុខងារ Casual និង Rank គឺដំណើរការដូចគ្នាធម្មតា។

    ចំពោះ ពាក់ព័ន្ធនិងចំនុចពិសេសនៃ Early Access 5v5 ក្នុងនោះមាន System Skin ថ្មី ការផ្លាស់ប្តូរ UI ថ្មី អមដោយ ក្នុងនោះគឺមាន Skin ថ្មីចំនួន ៣ ដោយ Lance , Alpha និង Kestrel ចំពោះការផ្លស់ប្តូរលើតួអង្គផ្សេងៗ ខ្ញុំនឹងបញ្ចាក់ក្នុងអត្ថបទក្រោយទៀត ដែលនឹងបង្ហាញនៅពេលកំណែ Update ត្រូវបាន Confirm។

     

    • ដោយ: Noobie GMK
    • 1:46 pm, January 29, 2018
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ