• Facebook ចាប់ផ្តើមផ្តោតលើវីស័យ Game

     

    មួយរយៈក្រោយមកនេះ ក្រោយ ការប្រកួតកីឡាអេឡិចត្រូនិចល្បីៗផ្សេងៗ ឃើញថា Facebook មានសន្ទុះការទស្សនាច្រើនគួរអោយកត់សម្កាល់ និង ចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកតាមដាន តាមរយៈ Facebook ផ្ទាល់ ដូច្នេះហើយ Facebook បានសម្រេចចេញនូវគោលការ Content ថ្មី ដោយផ្តោតលើវិស័យនៃការផ្សាយបន្តផ្ទាល់ Gaming។

     

    ដោយសារតែការផ្សាយបន្តផ្ទាល់លើ Facebook កន្លងមកមានកម្រិតតែ 720HD 30fps ប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុននេះនឹងបន្តការតាមដានបន្តទៀតហើយគ្រោងនឹងវិវឌ្ឈន៍លើការផ្សាយបន្តផ្ទាល់ ក្នុងកម្រិតល្អមួយដូចទៅនឹងប្រព័ន្ធ Social ដទៃទៀត តាមដែលអាចធ្វើទៅបាន មួយវិញទៀត Facebook ក៏បានចេញកម្មវិធី Facebook Creator ផងដែរ ដោយសព្វថ្ងៃនេះ គឺវាដំណើរការតែប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ ចំពោះ Android នឹងបញ្ចេញឆាប់ៗក្នុងពេលខាងមុខនេះ។

     

    • ដោយ: Noobie GMK
    • 4:21 pm, January 30, 2018
    • ប្រភព: Facebook
    • ក្រុម: ចំណេះដឹងផ្សេងៗ

    បញ្ចេញមតិ