• មិនដល់មួយឆ្នាំ PUBG លក់បាន 712 លានដុល្លារ

     

    PUBG គឺជាហ្គេមដែលកំពុងតែពេញនិយមទូទាំងពិភពលោក ដោយសព្វថ្ងៃ ហ្គេម Online មួយនេះ អាចរកចំណូលបានតាមរយៈការលក់ ប្រមាណជា 712 លានដុល្លារសហរដ្ឋអាមេរិចបាត់ទៅហើយ ខណៈពេលដែលវាចេញមិនដល់មួយឆ្នាំប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹង CS-GO អាចរកចំណូលបានត្រឹមតែ 300 លានដុល្លារជាងប៉ុណ្ណោះ មកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថា PUBG គឺវារដាច់ហ្គេមដ៏ទៃផ្សេងៗទៀតយ៉ាងច្រើនសឹងទេស្មានមិនដល់ទាល់តែសោះ។

     
    នេះគឺជាហ្គេមមួយដែលប្រភេទលេងជា Battleground វិលជុំដោយចាប់ផ្តើម Survivals ជាមួយនឹងអាវុធការធ្វើសង្គ្រាមគេ ក្នុងការស្វែងរកអ្នកឈ្នះតែម្នាក់ ឬ មួយក្រុម ក្នុងចំណោម មនុស្ស ១០០ នាក់ដែលើចុះពីលើយន្តហោះទៅកាន់ភពមួយនោះ។ ហ្គេមនេះ វាមានតម្លៃ ដាក់លក់ជាផ្លូវការនៅលើ Steam សម្រាប់ Worldwide 30$ ប៉ុន្តែពេលនេះ គឺចាប់ផ្តើមមានការធ្លាក់ចុះចំនួនអ្នកលេងច្រើនគួរសមដោយសារតែមានបញ្ហា Hack និង បញ្ហា ការ Update មិនអាចបំពេញចិត្ត Player បានច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុន Bluehold កំពុងតែព្យាយាមក្នុងការពង្រឹងនូវប្រព័ន្ធសុវត្ថិភាពរបស់ហ្គេមនេះ ឡើងវិញទាំងស្រុងផងដែរ ជាពិសេស ព្យាយាមពង្រឹងលើប្រព័ន្ធ Cheat តែម្តង។

    • ដោយ: Noobie GMK
    • 4:49 pm, February 1, 2018
    • ប្រភព: PUBG
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ