• ចំនុចខ្លះៗដែលអ្នកគួរតែយល់ថាហេតុអីបានជា 5v5 មិនអាចតេស្តបានទាំងអស់គ្នា

     

    នៅតែមានប្រិយមិត្តជាច្រើនកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាមុខងារ 5v5 មិនត្រូវបានដាក់អោយតេស្តជាផ្លូវការទាំងអស់គ្នា ពោលគឺ អ្នកអភិវឌ្ឍហ្គេមនេះ មិនទាន់បាន ផលិតវារួចជាស្រេចមួយរយភាគរយឡើយ សារតែវាមានបញ្ហាកំហុសឆ្គងច្រើន ដូចប្រិយមិត្តដែលមាន Golden Ticket កំពុងតែលេងដឹងស្រាប់ចឹង។ វានៅមានបញ្ហាច្រើនមែនទែនសម្រាប់កំណែទម្រង់មួយនេះ ដោយសារតែវាគ្រាន់តែជា Early Access 5v5 ប៉ុណ្ណោះ។

     

    ចំនុចដែលអ្នកគួរតែយល់នោះ ក្រុមការងារមិនអាចអោយវាទៅកាន់ទាំងអស់គ្នាតេស្តបានឡើយ ព្រោះវាអាចបណ្តាលអោយ Player ច្រើនមានការធ្លាក់ចុះ តាមរយៈមូលហេតុដែលហ្គេមនេះ វានៅមានបញ្ហាច្រើន ហើយការដាក់អោយសាកល្បងនេះ ដើម្បីស្វែងរកកំហុសឆ្គងដែល Player រកឃើញ និងធ្វើការ report ទៅដើម្បីកែប្រែ យ៉ាងណាក្តីវានៅមានបញ្ហាច្រើនផ្សេងៗទៀតផងដែរ។ យ៉ាងណាមិញ វានឹងបញ្ចេញជាផ្លវការ ក្នុងពាក់កណ្តាលខែពីរខាងមុខនេះ តែម្តង។

     

     

    • ដោយ: Noobie GMK
    • 3:59 pm, February 2, 2018
    • ប្រភព: vainglory
    • ក្រុម: Vainglory

    បញ្ចេញមតិ