• ស្វែងយល់ពីស្ថានភាពផែនទី 5v5 ពេលនេះ

     

    នេះគឺជា ផែនទី សម្រាប់ Update ថ្មីក្នុងកំណែទម្រង់ Beta នៃ Vainglory 5v5 ដូច្នេះនៅថ្ងៃនេះ ខ្ញុំនឹងធ្វើការ ពន្យល់នូវចំនុចខ្វះខាតមួយចំនួន ក៏ដូចជា ស្ថានភាពពេលនេះ ថាតើវាដល់ដំណាក់ការណាហើយ វាអាចទទួលបានយកបានប៉ុន្មានភាគរយនៃការប្រើប្រាស់ផែនទីមួយនេះដែរ។

     

    កុំអោយប្រិយមិត្តមានការយល់ច្រលំទាក់ទងនឹងការពន្យាពេលនៃការបញ្ចេញផែនទី 5v5 នេះជាផ្លូវការ ដោយសារតែការដាក់អោយសាកល្បងមានចំនួនកំណត់នោះ ខ្ញុំនឹងធ្វើការបកស្រាយដោយសារតែការចំណាយពេល ផលិត 5v5 នេះឡើងមិនមែនជាការងាយស្រួលទេ គឺត្រូវការចំណាយពេលគិតច្រើនថាតើក្រោយពេល ដែលវាកើត 5v5 ត្រូវបន្ថែមចំនុចអ្វីខ្លះ ហើយវាអាចនឹងមានផលប៉ះពាល់អ្វី ខ្លះ ក៏ដូចជាត្រូវសិក្សារពី Gameplay ធ្វើយ៉ាងណាអោយអ្នកលេងហ្គេមនេះ មានអារម្មណ៍ថាកក់ក្តៅ។

     

    ក្រោយពេលដែលផលិតវារួចរាល់ហើយ វាមិនអាចបញ្ចេញជាផ្លូវការទាំងស្រុងឡើយ គឺអ្្នកផលិតវាត្រូវការសិក្សារពី អ្នកលេងបន្ថែមទៀតដោយដាក់លេងអោយមួយចំនួនសិនប៉ុណ្ណោះ ព្រោះវានៅមានចំនុចខ្វះខាតច្រើនដូចអ្នកបានឃើញស្រាប់ចឹងថា វា Hot Fix ប៉ុន្មានក្នុងរយៈពេល ប៉ុន្មានថ្ងៃដែលវាបានបញ្ចេញ Beta Version មកនេះ ត្រូវដឹងថា ប្រសិនបើវាមានកំហុសច្រើនដូច្នេះ ហើយដាក់អោយលេងគ្រប់គ្នានោះ អាចអោយចំនួន អ្នកលេង មានការធ្លាក់ចុះ ដោយសារតែការមិនពេញចិត្តនេះឯង។

     

    វាមិនត្រឹមតែមាន Bug ក្នុងហ្គេមនោះទេ អ្នកផលិតត្រូវការពេលដើម្បីសិក្សារពីឧបករណ៍ (Device) ដែលអាចដំណើរការវាបានអោយល្អផងដែរ ព្រោះគ្រប់ Device ទាំងអស់មិនដូចគ្នាឡើយ ដូច្នេះហើយបើអាចសូមមេត្តារង់ចាំសិន តាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះក្នុងខែកុម្ភៈ អំឡុងថ្ងៃទី ២០ ទៅ ២៥ ខាងមុខនេះ វានឹងត្រូវបានបញ្ចេញជាផ្លូវការ ហើយក្រោយពេលដែលការតេស្តសាកល្បងជុសជុលបន្ថែមនឹងទទួលបានជោគជ័យទាំងស្រុងតែម្តង។

     

    • ដោយ: Noobie GMK
    • 2:40 pm, February 6, 2018
    • ប្រភព: GMK
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ