• អ្នកទាំងអស់គ្នាអាចលេង PUBG លើទូរស័ព្ទបានហើយ

     

    នេះជា PUBG លើទូរស័ព្ទដៃជាផ្លូវការ ដែលគាំទ្រដោយក្រុមហ៊ុន Tencent ក្នុងការបង្កើតដៃគូរសហការជាមួយក្រុមហ៊ុន PUBG Cooperation ផ្ទាល់តែម្តង ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ ខណៈពេលនេះ វាបញ្ចេញតែ Store ក្នុងប្រទេសចិនប៉ុណ្ណោះ គ្រាន់តែថាយើងអាចលេងបានជា Global ទូទាំងពិភពលោក។

     

     

    វាពិតជាអស្ចារ្យព្រោះថាខ្ញុំបានសាកល្បងរួចរាល់ហើយ គ្រាន់តែថា សម្រាប់ PUBG លើ MOBILE នេះ វាមានតែអក្សរចិនប៉ុណ្ណោះនាពេលបច្ចុប្បន្នហើយខ្ញុំក៏មិនច្បាស់ថា វានឹងបញ្ចេញជាអក្សរជាភាសាអង់គ្លេសពេលណាដែរ ព្រោះពិបាក​នឹងវាយតម្លៃបន្តិចហើយ គួរបញ្ជាក់ផងដែរថា សម្រាប់ PUBG Mobile នេះវាបានធ្វើការបញ្ចេញ លើ ប្រព័ន្ធប្រតិបត្តិការ Android ដោយមាន ពីរ Version ដោយមួយផលិតពី Timi Version និង មួយទៀតគឺ ផលិតពី Tencent ផ្ទាល់ តែសម្រាប់សិទ្ធផ្តាច់មុខគឺទិញយកសហការដោយក្រុមហ៊ុន Tencent ផ្ទាល់តែម្តង។ ខាងក្រោមនេះជាតំណរទាញយកសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android

     

    Version Timi ចុចទីនេះ

    Version Tencent ចុចទីនេះ

    យ៉ាងណាមិញ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS មានតែក្នុង គណនី ដែល Store លើប្រទេសចិន ដូច្នេះលោកអ្នកអាចព្យាយាមផ្លាស់ប្តូរ Store នៅចិនដើម្បីព្យាយាមស្វែងរកវា ប្រសិនបើដូច្នេះទេសូមសាកល្បងនៅ Android សិន ដោយសារតែហ្គេមនេះ គឺសម្រាប់តែ Store នៅប្រទេសចិនប៉ុណ្ណោះ ខណៈពេលនេះ ចំពោះ វីដេអូអំពីរពត៌មានវាខ្ញុំនឹងធ្វើការផ្សព្វផ្សាយនៅយប់នេះ តាម Youtube Channel ខ្ញុំ។

     

    • ដោយ: Noobie GMK
    • 12:27 pm, February 9, 2018
    • ប្រភព: PUBG MObile
    • ក្រុម: ហ្គេមទូរស័ព្ទ

    បញ្ចេញមតិ