• អ្វីដែលអ្នកត្រូវដឹងពី PUBG លើទូរស័ព្ទដៃ

     

    – ហ្គេមនេះជាហ្គេមផ្លូវការលើទូរស័ព្ទដៃពីក្រុមហ៊ុន PUBG ផ្ទាល់
    – សិទ្ធផលិតផ្តាច់មុខដោយក្រុមហ៊ុន Tencent
    – វាបែងចែកជា ពីរ Version តែពីក្រុមហ៊ុន Tencent តែមួយ ដោយគ្រាន់តែបែងចែកជាពីរ ស្ទីតយូ មួយរបស់ Timi និង មួយទៀត Lightspeed ដើរជាមួយ Quantum
    – ពីរ Version នេះវាខុសត្រង់ថាមួយគឺវាធ្វើលំនាំតាមអោយ ដូច ទៅនឹង PUBG ពិត មួយទៀត កែប្រែចំនុចខ្លះៗ អោយងាយលេងលើទូរស័ព្ទ ដើម្បីចង់ដឹងថា តើមួយណានឹងមានមនុស្សលេងច្រើនជាង ហើយមានចំនុចណាខ្លះដែលមានគេពេញចិត្ត និង មិនពេញចិត្ត
    – ខណៈពេលនេះ វាមានត្រឹមតែ ក្នុងប្រទេសចិនប៉ុណ្ណោះ សម្រាប់ភាសាចិន គ្រាន់តែ Server អាចដំណើរការបានគ្រប់ Local
    – ចំនុចដែលត្រូវបញ្ជាក់គឺវាជា PUBG ផ្លូវការលើទូរស័ព្ទដៃ ដែលទិញសិទ្ធផ្តាច់មុខដោយក្រុមហ៊ុន Tencent ផ្ទាល់ពី PUBG Cooperation តែម្តង ហើយក្រុមហ៊ុន នេះក៏ជាក្រុមហ៊ុន ដែលជួយ PUBG ច្រើនក្នុងការប្រមាញ់ អ្នកបង្កើត Cheat PUBG ជាច្រើនក្នុងប្រទេសចិនផងដែរ
    – ចំនុចសំខាន់គឺហ្គេមនេះ វាកំពុងតែចាប់ផ្តើមលើទូរស័ព្ទសេរីខ្ពស់ៗសិនប៉ុណ្ណោះ វាគ្រោងនឹង Update Version ក្រោយដើម្បីទម្លាក់អោយសាកសមជាមួយនឹង ឧបករណ៍ទាបទាបផ្សេងទៀតពេលក្រោយ
    • ដោយ: Noobie GMK
    • 3:47 pm, February 11, 2018
    • ប្រភព: NoobieGMK
    • ក្រុម: ពត៌មានហ្គេម

    បញ្ចេញមតិ